ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួននិស្សិតបរទេស ដែលកំពុងសិក្សានៅសកលវិទ្យាល័យរបស់វៀតណាម កំពុងមាននិន្នាការកើនឡើង។ ប្រការនោះបង្ហាញថា វៀតណាមមិនត្រឹមតែជាប្រទេស ដែលមានសុវត្ថិភាព ស្និទ្ធស្នាល ជាមួយនឹងវប្បធម៌ចម្រុះ សម្បូរបែប និងទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក៏រីកចម្រើន និងធ្វើបច្ចុប្បន្នភាពជាមួយនឹងកម្រិតចំណេះដឹងនៃពិភពលោក។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួននិស្សិតបរទេស ដែលកំពុងសិក្សានៅសាកលវិទ្យាល័យរបស់វៀតណាម កំពុងមាននិន្នាការកើនឡើង។ ប្រការនោះបង្ហាញថា វៀតណាមមិនត្រឹមតែជាប្រទេស ដែលមានសុវត្ថិភាព ស្និទ្ធស្នាល ជាមួយនឹងវប្បធម៌ចម្រុះ សម្បូរបែប និងទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក៏រីកចម្រើន និងធ្វើបច្ចុប្បន្នភាពជាមួយនឹងកម្រិតចំណេះដឹងនៃពិភពលោក។ ទន្ទឹមនឹងនោះ វៀតណាមមានសាកលវិទ្យាល័យកាន់តែច្រើន ដែលមានឈ្មោះក្នុង បញ្ជី Top សាកលវិទ្យាល័យល្បីៗ លើពិភពលោក គោលនយោបាយបើកចំហ បត់បែន ការផ្តល់អាទិភាពលើទិដ្ឋាការ ថ្លៃសិក្សា អាហារូបករណ៍ ការស្នាក់នៅ ការធ្វើដំណើរជាដើម ក៏រួមចំណែកទាក់ទាញនិស្សិតបរទេសមកមកសិក្សានៅវៀតណាមផងដែរ។
ប្រសិនបើជាងមួយទស្សវត្សរ៍មុន សាកលវិទ្យាល័យវៀតណាម មិនសូវស្គាល់នៅលើផែនទីអប់រំពិភពលោក សព្វថ្ងៃនេះឈ្មោះសាកលវិទ្យាល័យវៀតណាមបានលេចឡើងកាន់តែច្រើនឡើង នៅក្នុងបញ្ជីចំណាត់ថ្នាក់អន្តរជាតិ។ យោងតាម Times Higher Education (THE) ក្នុងឆ្នាំ ២០២៥ វៀតណាមមានសាកលវិទ្យាល័យចំនួន ១១ ដែលបានមានឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះអន្តរជាតិ រួមមាន៖ សាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ , សាកលវិទ្យាល័យ យុយតឹន (Duy Tan) សាកលវិទ្យាល័យ តូន ឌឹកថាំង(Ton Duc Thang) សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ, សាកលវិទ្យាល័យ ង្វៀន តឹតថាញ (Nguyen Tat Thanh) សាកលវិទ្យាល័យបើកទីក្រុងហូជីមិញ (Ho Chi Minh) សាកលវិទ្យាល័យជាតិហាណូយ (Ha Noi) សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ (Ha Noi) សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ (Ha Noi) សកលវិទ្យាល័យ ហ្វេ (Hue) សកលវិទ្យល័យជាតិ ទីក្រុងហូជីមិញ និងសកលវិទ្យាល័យ ដាណាំង (Da Nang) ។
ចំនួនអត្ថបទបានចុះផ្សាយលើទស្សនាវដ្តីអន្តរជាតិ របស់បណ្ដាសាកលវិទ្យាល័យវៀតណាមកើនឡើងជាមធ្យម ១៥ - ២០% ក្នុងមួយឆ្នាំ; ក្រុមអ្នកស្រាវជ្រាវវៀតណាមជាច្រើន ត្រូវបានអញ្ជើញចូលរួមក្នុងគម្រោងក្នុងតំបន់ ដែលជួយឧបត្ថម្ភ ដោយអង្គការសហប្រជាជាតិ ធនាគារពិភពលោក ឬសហភាពអឺរ៉ុប។ នេះមិនមែនគ្រាន់តែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែនេះជាលទ្ធផលនៃដំណើរការផ្លាស់ប្តូរដ៏ខ្លាំងក្លា ពីការគ្រប់គ្រង ការស្រាវជ្រាវ រហូតដល់ការកែប្រែកម្មវិធីបណ្តុះបណ្តាល ដើម្បីសមស្របនឹងអន្តរជាតិ។
ជាការពិត ទិដ្ឋភាពសាកលវិទ្យាល័យវៀតណាមសព្វថ្ងៃនេះ មិនត្រឹមតែជាកន្លែងសម្រាប់បង្រៀនប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរថ្មី និងច្នៃប្រតិដ្ឋទៀតផង។ នៅភាគខាងជើង មហាវិទ្យាល័យ ហ័រឡាក (Hoa Lac) (ក្រោមឱវាទសកលវិទ្យល័យជាតិ ហាណូយ) កំពុងត្រូវបានប្រែក្លាយទៅជា ”ទីក្រុងនៃសកលវិទ្យាល័យ“ ទំនើប បៃតង និងឆ្លាតវៃ។ នៅភាគខាងត្បូង សាកលវិទ្យាល័យ តូនឌឹកថាំង (Ton Duc Thang) សាកលវិទ្យាល័យ FPT និង សកលវិទ្យល័យជាតិ ទីក្រុងហូជីមិញ បានក្លាយទៅជាទម្រង់រូបភាពដ៏គំរូ ជាមួយនឹងបណ្ណាល័យអេឡិចត្រូនិក អន្តេវាសិកដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវបើកចំហ។ នៅសាកលវិទ្យាល័យ តូនឌឹកថាំង (Ton Duc Thang) ក្នុងរយៈពេល ៥ឆ្នាំថ្មីៗនេះ មាននិស្សិតអន្តរជាតិជាង ១ ម៉ឺននាក់ បានមកសិក្សា ធ្វើកម្មសិក្សា និងផ្លាស់ប្តូរវប្បធម៌។ ក្នុងឆ្នាំសិក្សា ២០២៣ - ២០២៤ សកលវិទ្យល័យនេះបានទាក់ទាញនិស្សិតអន្តរជាតិចំនួន ២.០៦៤ នាក់ ជាតួលេខ ដែលបង្ហាញថា វៀតណាមកំពុងក្លាយជាទិសដៅអប់រំក្នុងតំបន់ជាបណ្តើរៗ។
សកម្មភាពមួយរបស់ក្លឹបភាសានៃ ដេប៉ាតឺម៉ង់ភាសា - វប្បធម៌វៀតណាម និងអាស៊ីអាគ្នេយ៍ មហាវិទ្យាល័យភាសាបរទេស (សាកលវិទ្យាល័យជាតិវៀតណាម ហាណូយ)។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
សិស្សានុសិស្សសាលាវិទ្យាល័យ Chihaya (ជប៉ុន) ចូលរួមក្នុងកម្មវិធី "កម្មសិក្សាមួយថ្ងៃ" ដែលរៀបចំដោយ មហាវិទ្យាល័យអន្តរជាតិ (សាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញ) កាលពីឆ្នាំ២០២៤។ រូបថត៖ ឯកសាររបស់សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ
ពិធីប្រគល់បរិញ្ញាបត្រជូននិស្សិតអន្តរជាតិ សិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបច្ចេកទេសអាហារនៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
តាមការសិក្សាមួយ នាពេលថ្មីៗ នេះ របស់លោកអនុបណ្ឌិត ប៊ុយមិញងៀ (Bui MinhNghia) នៃសកលវិទ្យាល័យហិរញ្ញវត្ថុ និងទីផ្សារ ដែលចុះផ្សាយលើទស្សនាវដ្តីអេឡិចត្រូនិកទ្រឹស្តីនយោបាយ បានបង្ហាញកាន់តែច្បាស់ថា វៀតណាមបានទាក់ទាញគម្រោងវិនិយោគបរទេសចំនួន ៦០៥ គម្រោង ក្នុងវិស័យអប់រំ ជាមួយនឹងដើមទុនវិនិយោគសរុបជាង ៤,៥៧ពាន់លាន USD។ កម្មវិធីបណ្តុះបណ្តាលសហការជាមួយបរទេសប្រហែល ៤៣០ កម្មវិធី ត្រូវបានអនុវត្ត នៅគ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុកចំនួន ៦៥ ។ គ្រឹះស្ថានឧត្តមសិក្សា ដែលមានដើមទុនវិនិយោគបរទេសចំនួន ៥ កំពុងប្រតិបត្តិការ នៅប្រទេសវៀតណាម។ ជាពិសេស នៅថ្នាក់បរិញ្ញាបត្រ ទូទាំងប្រទេសមាន ៤០៨ កម្មវិធីបណ្តុះបណ្តាល សហការជាមួយបរទេស។ បណ្តាប្រទេស និងដែនដីឈានមុខគេអំពីកិច្ចសហការបណ្ដុះបណ្ដាលជាមួយវៀតណាមគឺ៖ ចក្រភពអង់គ្លេសមានចំនួន ១០១ កម្មវិធី; សហរដ្ឋអាមេរិកដែលមានចំនួន ៥៩ កម្មវិធី; សាធារណរដ្ឋបារាំងដែលមានចំនួន ៥៣កម្មវិធី; ប្រទេសអូស្ត្រាលីមានចំនួន ៣៧ កម្មវិធី; និងកូរ៉េខាងត្បូងមានចំនួន ២៧ កម្មវិធី។ លើសពីនេះ អង្គការអន្តរជាតិជាច្រើនស្តីពីការអប់រំ និងបណ្តុះបណ្តាល ដែលដំណើរការនៅវៀតណាម ដូចជា៖ ក្រុមប្រឹក្សាទទួលស្គាល់គុណភាពអប់រំសម្រាប់សាលា និងកម្មវិធីធុរកិច្ច (ACBSP) ; ក្រុមប្រឹក្សាត្រួតពិនិត្យបណ្ដាកម្មវិធីបណ្ដុះបណ្ដាលឯកទេសវិស្វកម្ម និងបច្ចេកវិទ្យា (ABET); វិទ្យាស្ថានត្រួតពិនិត្យ បញ្ជាក់ និងធានាគុណភាពអាល្លឺម៉ង់ (ACQUIN)…
នោះបង្ហាញថា ការអប់រំនៅថ្នាក់បរិញ្ញាបត្ររបស់វៀតណាម បានរីកចម្រើនយ៉ាងខ្លាំងក្លា មានវិស័យ និងមុខជំនាញបណ្តុះបណ្តាលមួយចំនួន បានធ្វើបច្ចុប្បន្នភាពនូវស្តង់ដារអន្តរជាតិ ដែលពិភពលោកបានវាយតម្លៃខ្ពស់ ដូចជា៖ ធុរកិច្ច និងសេដ្ឋកិច្ច វិទ្យាសាស្ត្រកុំព្យូទ័រ ការស្រាវជ្រាវអប់រំ បច្ចេកទេស វិទ្យាសាស្ត្រជីវិត វេជ្ជសាស្ត្រ និងសុខភាព វិទ្យាសាស្ត្ររូបវិទ្យា វិទ្យាសាស្ត្រសង្គម…។
ទីកន្លែងទំនើប និងស្រស់ស្អាតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិនៅទីក្រុងហាណូយ គឺជាគោលដៅសិក្សារបស់និស្សិតអន្តរជាតិជាច្រើន។ រូបថត៖ ថាញ់យ៉ាង / VNP
សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិមិនត្រឹមតែផ្តល់ចំណេះដឹងអំពីសេដ្ឋកិច្ច និងវប្បធម៌វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់និស្សិតអន្តរជាតិឱ្យទទួលបានបទពិសោធន៍អំពីជីវិតនៅទីក្រុងហាណូយផងដែរ។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
និស្សិតអន្តរជាតិ និងនិស្សិតវៀតណាម លេងល្បែងជាមួយគ្នា។ រូបថត៖ ត្រឹន ថាញ់ យ៉ាង / VNP
យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត ហ័្វងមិញសឺន (Hoang Minh Son) នាយកសាកលវិទ្យាល័ជាតិ ហាណូយ គំរូសាកលវិទ្យាល័យលំដាប់ពិភពលោក ត្រូវបានអនុវត្តក្នុងប្រទេសជាច្រើន។ កត្តាទាំងបី ដែលនាំឲ្យជោគជ័យ គឺធនធានសម្បូរបែប អភិបាលកិច្ចអំណោយផល និងទេពកោសល្យប្រមូលផ្ដុំ។ សម្រាប់ប្រទេសវៀតណាម ប្រព័ន្ធអប់រំ ដែលឈានដល់កម្រិតជឿនលឿនក្នុងតំបន់អាស៊ី ឆ្ពោះទៅរកក្រុមឈានមុខគេក្នុងពិភពលោក នឹងជាប្រព័ន្ធអប់រំយុត្តិធម៌ បរិយាប័ន្ន ទំនើប និងគុណភាព។
ជាមួយនឹងការអភិវឌ្ឍដ៏ខ្លាំងក្លាដូចខាងលើ វៀតណាមកំពុងក្លាយជាទិសដៅថ្មី និងទាក់ទាញនៃនិស្សិតបរទេសជាច្រើន នៅជុំវិញពិភពលោក។ យោងតាមស្ថិតិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល គិតត្រឹមដល់ដំណាច់ឆ្នាំ២០២៤ វៀតណាមមាននិស្សិតអន្តរជាតិប្រមាណ ២២០០០ នាក់ ដែលកំពុងសិក្សានៅបណ្ដាគ្រឹះស្ថានអប់រំក្នុងស្រុក។ ក្នុងនោះ និស្សិតអន្តរជាតិជិត ៤០០០ នាក់ ដែលកំពុងសិក្សាតាមកិច្ចព្រមព្រៀង ចំនួននិស្សិតអន្តរជាតិសេសសល់ បង់ថ្លៃសិក្សាដោយខ្លួនឯង ឬតាមកិច្ចព្រមព្រៀងទ្វេភាគីនៅសាលា ឬថ្នាក់មូលដ្ឋាន។
កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលរបស់មហាវិទ្យាល័យអន្តរជាតិ (សាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញ) សម្រេចបានលទ្ធផលសំខាន់ៗ ដែលរួមចំណែកដល់ការលើកកម្ពស់ឋានៈនៃការអប់រំកម្រិតឧត្តមសិក្សារបស់វៀតណាម ក្នុងពិភពលោក។ រូបថត៖ ឯកសាររបស់សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ
ចំនួនប្រទេស ដែលមាននិស្សិតសិក្សានៅប្រទេសវៀតណាម ក៏មានភាពសម្បូរបែបផងដែរ រហូតដល់រាប់សិបប្រទេស ក្នុងនោះប្រទេស ដែលមាននិស្សិតច្រើន ដូចជា៖ ឡាវ កម្ពុជា មីយ៉ាន់ម៉ា ចិន កូរ៉េខាងត្បូង ជប៉ុន អង់គ្លេស បារាំង សហរដ្ឋអាមេរិក នូវែលសេឡង់ អ៊ុយក្រែន ឥណ្ឌា នីហ្សេរីយ៉ា ស្វីស អេស្ប៉ាញ ដាណឺម៉ាក ។ល។ វិស័យ ដែលមានការយកចិត្តទុកដាក់ច្រើនបំផុត រួមមាន៖ វេជ្ជសាស្ត្រ ឱសថ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងភាសា...
ក្នុងពិធីប្រគល់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ (Ha Noi) ក្រុមនិស្សិតមកពីប្រទេសកម្ពុជា មិនអាចលាក់បាំងភាពសប្បាយរីករាយក្នុងថ្ងៃដ៏សំខាន់របស់ពួកគេ។ យុវនារី ហាង សុខកែន ជានិស្សិតដែលធ្លាប់ទទួលអាហារូបករណ៍របស់សាលា បានសារភាពថា "នៅទីនេះ យើងទទួលបានការឧបត្ថម្ភគាំទ្រពីការចំណាយប្រចាំថ្ងៃ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិតែងតែជួយ។ ជោគជ័យរបស់ខ្ញុំ មិនត្រឹមតែការសិក្សាប៉ុណ្ណោះទេ ថែមទាំងគឺមានភាពរាក់ទាក់ និងជំនឿទុកចិត្តខ្លួនឯងជាង។ ប្រទេសវៀតណាមពិតជាគឺជាផ្ទះទីពីររបស់យើងខ្ញុំ"។
នៅសាលាអន្តរជាតិ - សកលវិទ្យាល័យជាតិ ហាណូយ ភាពចម្រុះនៃវប្បធម៌មានវត្តមាននៅក្នុងគ្រប់ថ្នាក់រៀន។ និស្សិតមកពីប្រទេសឥណ្ឌា នីហ្សេរីយ៉ា ជប៉ុន កូរ៉េខាងត្បូង ស្វីស... រួមគ្នាក្នុងការពិភាក្សា ស្រាវជ្រាវ និងច្នៃប្រតិដ្ឋ។ គម្រោង “ឧបករណ៍បន្សុទ្ធខ្យល់ Helio ” ដោយនិស្សិតអន្តរជាតិ Comaan De (ឥណ្ឌា) Demy Warloxx (នីហ្សេរីយ៉ា) និងនិស្សិតវៀតណាមពីរនាក់ គឺ ង្វៀន ធិហាយអៀន (Nguyen Thi Hai Yen) និង ដូមិញហ្វ័ង (Do Minh Hoang) បានឈ្នះរង្វាន់លេខបី ក្នុងការប្រកួត IStartup ២០២៤។ យុវជនDemy Warloxx ចែករំលែកថា៖ “ការធ្វើការជាមួយនិស្សិតវៀតណាម ជួយយើងរៀនពីចរិតឧស្សាព្យាយាម និងភាពច្នៃប្រតិដ្ឋ និងរបៀបធ្វើការជាក្រុមប្រកបដោយវិជ្ជាជីវៈ។ នៅទីនេះ គំនិតផ្តួចផ្តើមតែងតែត្រូវបានស្តាប់ និងគោរព ហើយមេរៀនអនុវត្តត្រូវបានពង្រីកអស់ពីប្រសិទ្ធភាព”។
និស្សិតអន្តរជាតិចូលរួមពិធីបុណ្យវប្បធម៌ឆ្នាំ ២០២៤ ដែលរៀបចំដោយសាកលវិទ្យាល័យអន្តរជាតិ (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ)។ រូបថត៖ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ
នៅសាលាអន្តរជាតិ - សកលវិទ្យាល័យជាតិ ហាណូយ ភាពចម្រុះនៃវប្បធម៌មានវត្តមាននៅក្នុងគ្រប់ថ្នាក់រៀន។ និស្សិតមកពីប្រទេសឥណ្ឌា នីហ្សេរីយ៉ា ជប៉ុន កូរ៉េខាងត្បូង ស្វីស... រួមគ្នាក្នុងការពិភាក្សា ស្រាវជ្រាវ និងច្នៃប្រតិដ្ឋ។ គម្រោង “ឧបករណ៍បន្សុទ្ធខ្យល់ Helio ” ដោយនិស្សិតអន្តរជាតិ Comaan De (ឥណ្ឌា) Demy Warloxx (នីហ្សេរីយ៉ា) និងនិស្សិតវៀតណាមពីរនាក់ គឺ ង្វៀន ធិហាយអៀន (Nguyen Thi Hai Yen) និង ដូមិញហ្វ័ង (Do Minh Hoang) បានឈ្នះរង្វាន់លេខបី ក្នុងការប្រកួត IStartup ២០២៤។ យុវជន Demy Warloxx ចែករំលែកថា៖ “ការធ្វើការជាមួយនិស្សិតវៀតណាម ជួយយើងរៀនពីចរិតឧស្សាព្យាយាម និងភាពច្នៃប្រតិដ្ឋ និងរបៀបធ្វើការជាក្រុមប្រកបដោយវិជ្ជាជីវៈ។ នៅទីនេះ គំនិតផ្តួចផ្តើមតែងតែត្រូវបានស្តាប់ និងគោរព ហើយមេរៀនអនុវត្តត្រូវបានពង្រីកអស់ពីប្រសិទ្ធភាព”។
នៅដេប៉ាតឺម៉ង់ភាសា - វប្បធម៌វៀតណាម និងអាស៊ីអាគ្នេយ៍ មហាវិទ្យាល័យភាសាបរទេស - សកលវិទ្យាល័យជាតិហាណូយ (Ha Noi) បណ្តាក្លឹបដូចជា ក្លឹបភាសា ក្លឹបបាល់ទាត់ គឺជា "កន្លែងជួបជុំវប្បធម៌" សម្រាប់និស្សិតកូរ៉េខាងត្បូង ជប៉ុន ចិន អាមេរិក... ក្រៅពីនោះ ថ្នាក់ភាសាវៀតណាមនីមួយៗក៏ជាដំណើរការស្វែងយល់នូវវប្បធម៌វៀតណាមផងដែរ ព្រោះវាជួយពួកគេស្វែងយល់បន្ថែមអំពីរបៀបច្រៀងចម្រៀងប្រជាប្រិយ ការសរសេរអក្សរក្បាច់ ចម្អិនហ្វើ (pho) ជាដើម។ លោកបណ្ឌិត ត្រឹន ហ៊ឹវទ្រី (Tran Huu Tri) ប្រធានដេប៉ាតឺម៉ង់ ភាសា - វប្បធម៌វៀតណាម និងអាស៊ីអាគ្នេយ៍ បាននិយាយថា នៅទីនេះនិស្សិតបរទេស មិនត្រឹមតែរៀនភាសាវៀតណាមប៉ុណ្ណោះទេ ថែមទាំងរៀនការស្រឡាញ់ប្រទេសវៀតណាម តាំងពីវប្បធម៌ ប្រជាជន រហូតដល់របៀបរស់នៅសាមញ្ញៗប៉ុន្តែស្មោះត្រង់។
សកម្មភាពក្រៅម៉ោងសិក្សារបស់និស្សិតនៅក្នុងបរិវេណសាកលវិទ្យាល័យ FPT - ហាណូយ។ រូបថត៖ ឯកសារសាកលវិទ្យាល័យ FPT - ហាណូយ
នៅភាគខាងត្បូង មហាវិទ្យាល័យអន្តរជាតិ ក្រោមឱវាទសកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញ បានស្វាគមន៍និស្សិតអន្តរជាតិជាង ៧០០នាក់ មកពីសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ និងទទួលសញ្ញាបត្រនូវមុខវិជ្ជាមួយចំនួន និងកម្មវិធីបណ្តុះបណ្តាល ដែលមហាវិទ្យាល័យអន្តរជាតិប្រគល់បរិញ្ញាបត្រ ។
ជាពិសេស ក្នុងរយៈពេលបន្ទាប់ពីរាតត្បាតនៃជំងឺកូវីដ-១៩ រហូតដល់បច្ចេប្បន្ននេះ សាលាយល់ឃើញថា ចំនួននិស្សិតអន្តរជាតិ ដែលជ្រើសរើសមកសិក្សានៅសាលាមានការកើនឡើងយ៉ាងខ្លាំងក្លា ដោយមានជាង ៣៨០នាក់ កើនឡើង ១៥% បើធៀបនឹងរយៈពេលមុន។ ការទទួលនិស្សិតមកពីសាកលវិទ្យាល័យល្បីៗ នៅលើពិភពលោក ដូចជា៖ សាកលវិទ្យាល័យ Adelaide (ក្នុងចំណោម The Group of 8 របស់ អូស្ត្រាលី) National University of Singapore (ចំណាត់ថ្នាក់លេខ ៨ លើពិភពលោក យោងតាម QS Rankings ២០២៥) រួមជាមួយនឹងបណ្ដាសាកលវិទ្យាល័យមានអាយុកាលយូរអង្វែងនៅអឺរ៉ុប បានបង្ហាញពីការទាក់ទាញខ្លាំងនៃនិន្នាការអន្តរជាតិ ដែលកំពុងប្រព្រឹត្តិទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅ។
និស្សិតបរទេសបានមកមហាវិទ្យាល័យអន្តរជាតិ (សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ) ដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរ ដើម្បីទទួឡក្រេឌីត ទស្សនកិច្ច និងសិក្សាអំពីវប្បធម៌នៃតំបន់ទន្លេនៃប្រទេសវៀតណាម។ រូបថត៖ ឯកសាររបស់សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ
សភាពការមួយថ្ងៃទៅមួយថ្ងៃ ដែលមានចំនួននិស្សិតអន្តរជាតិមកសិក្សា និងស្រាវជ្រាវ នៅវៀតណាមកើនឡើងកាន់តែច្រើន បានបង្កើតបរិយាកាសសិក្សាដ៏រស់រវើក ចម្រុះវប្បធម៌ និងជំរុញសកម្មភាពតភ្ជាប់ពហុជាតិ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពបណ្តុះបណ្តាលប្រកបដោយមានគុណភាពខ្ពស់របស់វៀតណាម។ ហើយពួកគេគឺជាស្ពានចំណេះដឹង និងវប្បធម៌ រួមចំណែកក្នុងការនាំយករូបភាពអប់រំបណ្ដុះបណ្ដាលរបស់វៀតណាមទៅផ្សព្វផ្សាយនៅលើផែនទីចំណេះដឹងនៃសកលលោក៕
អត្ថបទ៖ ប៊ិចវឹន - រូបថត៖ ថាញយ៉ាង ថុងហាយ / VNP និងឯកសារ ប្រែសម្រួលដោយង្វៀនយ៉ាង