នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គេហទំព័រ thailandbusinessnews.com បានចុះផ្សាយអត្ថបទវិភាគដោយអ្នកនិពន្ធពីររូបគឺ Nguyen Trang និង Boris Sullivan ដោយបញ្ជាក់ថា វៀតណាមកំពុងក្លាយជាគោលដៅវិនិយោគផ្ទាល់ពីបរទេស (FDI) ឈានមុខគេក្នុងតំបន់ ដោយមានកម្លាំងពលកម្មវ័យក្មេងនិងសកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មអំណោយផលនិងបរិយាកាសនយោបាយស្ថិរភាព។
កម្មការិនីធ្វើការនៅក្រុមហ៊ុន FDI មួយ។ រូបថត៖ Tuan Anh/VNA
យោងតាមអត្ថបទនេះ FDI របស់វៀតណាមកំពុងកើនឡើងដោយឥតឈប់ឈរ។ ក្នុងឆ្នាំ ២០២៣ វៀតណាមបានទាក់ទាញ FDI
ចុះបញ្ជី ចំនួនជាង ៣៦,៦
ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣២% បើធៀបនឹងឆ្នាំមុន។
នេះគឺជាកំណត់ត្រាខ្ពស់បំផុតនាប៉ុន្មានឆ្នាំកន្លងទៅ។
អ្នកនិពន្ធបានលើកឡើងពីហេតុផលមួយចំនួនដែលជួយវៀតណាមបំភ្លឺឡើង
ដែលទីមួយគឺកម្លាំងសេដ្ឋកិច្ច។ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី
៥-៦% ជារៀងរាល់ឆ្នាំ ដោយមានការប្រើប្រាស់ ការនាំចេញ និងការវិនិយោគយ៉ាងខ្លាំងក្លា។
ស្ថិរភាពនយោបាយបាននាំមកនូវបរិយាកាសសេដ្ឋកិច្ចដែលអាចទាយទុកជាមុនបាន
ជាប្រការដ៏កម្រមាននៅក្នុងទីផ្សារកំពុងរីកចម្រើន។ អត្ថបទបានឲ្យដឹងថា
វៀតណាមក៏មានឧត្តមភាពពីចំនួនប្រជាជន ដោយកម្លាំងពលកម្មប្រហែល ៥៣ លាននាក់
និងអាយុជាមធ្យមគឺ ៣៤ ឆ្នាំ។
នេះត្រូវបានចាត់ទុកជាកម្លាំងពលកម្មវ័យក្មេងដែលមានជំនាញខ្ពស់
ជួយវៀតណាមក្លាយជាជម្រើសអទិភាពសម្រាប់ឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជា
អេឡិចត្រូនិច និងវាយនភណ្ឌ។
អត្ថបទបានធ្វើសន្និដ្ឋានថា
វៀតណាមលេចធ្លោដោយមានសេដ្ឋកិច្ចថាមវន្ត មានឧត្តមភាពចំណាយ និងគោលនយោបាយយុទ្ធសាស្ត្រ។
សមត្ថភាពទាក់ទាញការវិនិយោគបច្ចេកវិទ្យាខ្ពស់
និងធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល បានធ្វើឱ្យវៀតណាមក្លាយជាគោលដៅ FDI នាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍៕