ព័ត៌មាន

“វៀតណាម-ដំណើរចងចាំ”-ស្នាដៃសិល្បៈតភ្ជាប់វប្បធម៌ទាំងពីរបារាំងនិងវៀតណាម

ក្នុងបរិយាកាសអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នាយប់ថ្ងៃទី ១២ ខែសីហា នៅរដ្ឋធានីប៉ារីស សៀវភៅរូបថតពីរភាសាពិសេស "វៀតណាម-ដំណើរចង់ចាំ" (Vietnam - Un voyage mémoriel) ត្រូវបានសម្ពោធជាផ្លូវការដល់សាធារណជនវៀតណាមនៅឯបរទេស និងមិត្តភក្តិបារាំង។

ពិធីសម្ពោធ សៀវភៅរូបថតពីរភាសាពិសេស "វៀតណាម-ដំណើរចង់ចាំ" (Vietnam - Un voyage mémoriel) នាយប់ថ្ងៃទី ១២ ខែសីហា នៅទីក្រុងប៉ារីស។ រូបថត៖ TTXVN

សៀវភៅនេះមិនត្រឹមតែជាបណ្តុំនៃរឿងរូបថតធម្មតាប៉ុណ្ណោះទេ ថែមទាំងជាស្ពានវប្បធម៌ពិសេសមួយរវាងវៀតណាមនិងបារាំង ដែលជាស្នាដៃរបស់អ្នកនិពន្ធ និងអ្នកថតរូបជនជាតិបារាំង Dominique de Miscault និងបណ្ឌិត Hoang Thi Hong Ha អ្នកស្រាវជ្រាវវប្បធម៌វៀតណាម។

រូបភាពក្នុងសៀវភៅគឺសុទ្ធតែមានភាពស្និទ្ធស្នាល និងធ្លាប់ស្គាល់ដូចជា៖ រូបថតលោកអុំហ៊ូនៅផ្ទះវៀតណាម ពិធីលើកបង្ហូតទង់ដ៏ពិសិដ្ឋនៅទីលាន Ba Dinh ស្ពាន Long Bien ជានិមិត្តរូបនៃពេលវេលា និងការចងចាំ...។ ជាពិសេសសៀវភៅនេះក៏បានកត់ត្រានូវលក្ខណៈវប្បធម៌ពិសេសនិងជីវិតអ្នកនេសាទតាមឆ្នេរសមុទ្រ ឬជីវភាពរស់សាមញ្ញៗប្រចាំថ្ងៃ៕


top