លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសវៀតណាម (រូបថត៖ un.org)
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៨ នៃទិវាបុណ្យជាតិវៀតណាម ឯកអគ្គរដ្ឋទូត ប្រធានតំណាងអង្គការអន្តរជាតិប្រចាំនៅវៀតណាមបានចែករំលែក និងអបអរសាទរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបាន ក្នុងនោះបញ្ជាក់ថា វៀត ណាមមាននិងជាដៃគូសំខាន់កាន់តែសំខាន់របស់សហគមន៍អន្តរជាតិក្នុងការចូលរួមដៃដើម្បីដោះស្រាយបញ្ហាប្រឈមសកលរួម ហើយទន្ទឹមនឹងនោះ ប្តេជ្ញាប្រគៀរស្មារនិងគាំទ្រដើម្បីកសាងប្រទេសវៀតណាម ដែលមានវិបុលភាពនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Pauline Tamesis បានអះអាងចំពោះវៀតណាមថា អង្គការសហប្រជាជាតិជឿជាក់ថា បញ្ហាប្រឈមអាចប្រែក្លាយទៅជាឱកាសដើម្បីផ្លាស់ប្តូរគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិក្នុងនោះ មិនបោះបង់ចោលនរណាម្នាក់នៅខាងក្រៅនៅឡើយ។
ក្នុងពេលជាមួយគ្នានោះ លោកស្រី Ramla Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា វៀត ណាមបានប្តេជ្ញាចិត្តឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ តាមលោកស្រី វៀតណាមជាគំរូសម្រាប់ការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងរយៈពេលដ៏ខ្លី៕