ព័ត៌មាន

វៀតណាម-ចិនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល

នាព្រឹកថ្ងៃទី២ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបសាស្ត្រាចារ្យបណ្ឌិត Qiu Yong សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លេខាគណៈកម្មាធិការបក្សនៃសាកលវិទ្យាល័យ Tsinghua សមាជិកបណ្ឌិតសភាវិទ្យាសាស្ត្រចិន ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
Thủ tướng Phạm Minh Chính chứng kiến ký văn kiện hợp tác giáo dục giữa Đại học Quốc gia Hà Nội và Đại học Thanh Hoa, Trung Quốc. Ảnh: Dương Giang-TTXVN

 

ពិធី ឲប្រគល់កិត្តិនាម “សាស្ត្រាចារ្យកិត្តិយស” នៃសាកលវិទ្យាល័យ Tsinghua ជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងសាកលវិទ្យាល័យ Tsinghua ជាមួយដៃគូវៀតណាមនាពេលកន្លងមក។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដែលសាកលវិទ្យាល័យឈានមុខចំនួនបីរបស់វៀតណាមគឺ សកលវិទ្យាល័យជាតិទីក្រុងហាណូយ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ និងសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Tsinghua ក្នុងឱកាសនេះមិនត្រឹមតែរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូររវាងភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងបើកឱកាសដ៏មានតម្លៃសម្រាប់និស្សិត គ្រូបង្រៀន និងអ្នកស្រាវជ្រាវវៀតណាម បង្កើនលទ្ធភាពទទួលបានចំណេះដឹងវិទ្យាសាស្ត្រជឿនលឿន ជាពិសេសសមិទ្ធផលវិទ្យាសាស្ត្រដ៏លេចធ្លោនៃសាកលវិទ្យាល័យ Tsinghua។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ សាកលវិទ្យាល័យ Tsinghua បន្តបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាល និងទីភ្នាក់ងារស្រាវជ្រាវនានារបស់វៀតណាម ព្រមទាំងផ្តល់អាហារូបករណ៍ និងឱកាសសិក្សា និងស្រាវជ្រាវបន្ថែមទៀតសម្រាប់គ្រូបង្រៀន និស្សិត អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាម ទៅសាកលវិទ្យាល័យ Tsinghua ដើម្បីសិក្សា និងលើកកំពស់គុណវុឌ្ឍិ។

រីឯខ្លួនវិញ សាស្ត្រាចារ្យបណ្ឌិត Qiu Yong បានវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមាន និងសមិទ្ធិផលសំខាន់ៗនៃវិស័យអប់រំនិងបណ្តុះបណ្តាលរបស់វៀតណាមក្នុងរយៈពេលកន្លងមក; អះអាងថា នឹងបន្តយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូរការសិក្សា និងការស្រាវជ្រាវវិទ្យាសាស្ត្ររវាងសាកលវិទ្យាល័យ Tsinghua ជាមួយទីភ្នាក់ងារ សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវរបស់វៀតណាមនាពេលខាងមុខ។

នាព្រឹកថ្ងៃដដែល ក្រសួងការបរទេស ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងសាកលវិទ្យាល័យជាតិហាណូយ រួមសហការជាមួយសាកលវិទ្យាល័យ Tsinghua របស់ចិន បានរៀបចំពិធីប្រគល់កិត្តិនាម “សាស្ត្រាចារ្យកិត្តិយស” នៃសាកលវិទ្យាល័យ Tsinghua ជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចំពោះការរួមចំណែកយ៉ាងសំខាន់របស់បក្ស រដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ត្រីផ្ទាល់ចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាំល់នៃសេដ្ឋកិច្ចវៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិនក្នុងប៉ុន្មានឆ្នាំកន្លងមកផងដែរ៕


top