ព័ត៌មាន វៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា បើកវគ្គកំពូលនៃយុទ្ធនាការ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន 04/06/2026 កាលពីថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានរៀបចំសន្និសីបើកវគ្គកំពូលនៃការឃោសនា សម្របសម្រួលការបង្ក្រាបបទល្មើសគ្រឿងញៀនរវាងវៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ឡុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងនគរបាល និងជាប្រធានទីភ្នាក់ងារស៊ើបអង្កេតប៉ូលីស បានថ្លែងសុន្ទរកថាបើកសន្និសីទ។ រូបថត៖ ក្រសួងនគរបាលថ្លែងនៅក្នុងសន្និសីទនេះ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានសង្កត់ធ្ងន់ថា វៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា រងផលប៉ះពាល់ដោយផ្ទាល់ពីស្ថានភាពបទល្មើសគ្រឿងញៀនសកល។ នៅក្នុងបរិបទនេះ ក្រសួងនគរបាលវៀតណាម បានស្នើឱ្យក្រសួងនគរបាលចិន ក្រសួងនគរបាលឡាវ និងក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា សម្របសម្រួលគ្នាក្នុងការបើកវគ្គកំពូលនៃការឃោសនា សម្របសម្រួលការបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី 15 ខែមិថុនា ដល់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ ២០២៦ នៅតាមខេត្ត និងទីក្រុងជាប់ព្រំដែនរវាងបណ្តាប្រទេស និងតាមតំបន់ក្តៅៗអំពីបទល្មើសគ្រឿងញៀននៅក្នុងប្រទេសនីមួយៗ។សន្និសីទនេះ បានអនុម័តលើផែនការសកម្មភាពរួម ដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើន រួមមានការបង្កើនការផ្លាស់ប្តូរព័ត៌មានតាមរយៈខ្សែទូរស័ព្ទទាន់ហេតុការណ៍ពីមជ្ឈិមដល់មូលដ្ឋាន និងបណ្តាញការិយាល័យទំនាក់ទំនងឆ្លងព្រំដែន (BLO) តាមបណ្តោយព្រំដែន ការគ្រប់គ្រងតំបន់ព្រំដែន ច្រកទ្វារព្រំដែន ផ្លូវថ្នល់ ទន្លេ សមុទ្រ និងផ្លូវអាកាសយ៉ាងតឹងរ៉ឹង សម្របសម្រួលការស៊ើបអង្កេតរួមគ្នា ដោយផ្តោតលើក្រុមជួញដូរគ្រឿងញៀនឆ្លងដែន និងតំបន់ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់៕Box ៖ យោងតាមរបាយការណ៍ឆ្នាំ ២០២៥ របស់ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន (UNODC) តំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក មានបរិមាណគ្រឿងញៀនត្រូវបានរឹបអូស កើនឡើង ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ ជាពិសេស តំបន់ត្រីកោណមាស (ឡាវ ថៃ មីយ៉ាន់ម៉ា) នៅតែជាប្រភពផ្គត់ផ្គង់ដ៏សំខាន់នៃគ្រឿងញៀនសំយោគជាច្រើនប្រភេទ៕

កាលពីថ្ងៃទី ២ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បានរៀបចំសន្និសីបើកវគ្គកំពូលនៃការឃោសនា សម្របសម្រួលការបង្ក្រាបបទល្មើសគ្រឿងញៀនរវាងវៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា។ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ឡុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងនគរបាល និងជាប្រធានទីភ្នាក់ងារស៊ើបអង្កេតប៉ូលីស បានថ្លែងសុន្ទរកថាបើកសន្និសីទ។ រូបថត៖ ក្រសួងនគរបាលថ្លែងនៅក្នុងសន្និសីទនេះ ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានសង្កត់ធ្ងន់ថា វៀតណាម ចិន ឡាវ និងមីយ៉ាន់ម៉ា រងផលប៉ះពាល់ដោយផ្ទាល់ពីស្ថានភាពបទល្មើសគ្រឿងញៀនសកល។ នៅក្នុងបរិបទនេះ ក្រសួងនគរបាលវៀតណាម បានស្នើឱ្យក្រសួងនគរបាលចិន ក្រសួងនគរបាលឡាវ និងក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា សម្របសម្រួលគ្នាក្នុងការបើកវគ្គកំពូលនៃការឃោសនា សម្របសម្រួលការបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី 15 ខែមិថុនា ដល់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ ២០២៦ នៅតាមខេត្ត និងទីក្រុងជាប់ព្រំដែនរវាងបណ្តាប្រទេស និងតាមតំបន់ក្តៅៗអំពីបទល្មើសគ្រឿងញៀននៅក្នុងប្រទេសនីមួយៗ។សន្និសីទនេះ បានអនុម័តលើផែនការសកម្មភាពរួម ដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើន រួមមានការបង្កើនការផ្លាស់ប្តូរព័ត៌មានតាមរយៈខ្សែទូរស័ព្ទទាន់ហេតុការណ៍ពីមជ្ឈិមដល់មូលដ្ឋាន និងបណ្តាញការិយាល័យទំនាក់ទំនងឆ្លងព្រំដែន (BLO) តាមបណ្តោយព្រំដែន ការគ្រប់គ្រងតំបន់ព្រំដែន ច្រកទ្វារព្រំដែន ផ្លូវថ្នល់ ទន្លេ សមុទ្រ និងផ្លូវអាកាសយ៉ាងតឹងរ៉ឹង សម្របសម្រួលការស៊ើបអង្កេតរួមគ្នា ដោយផ្តោតលើក្រុមជួញដូរគ្រឿងញៀនឆ្លងដែន និងតំបន់ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់៕Box ៖ យោងតាមរបាយការណ៍ឆ្នាំ ២០២៥ របស់ការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន (UNODC) តំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក មានបរិមាណគ្រឿងញៀនត្រូវបានរឹបអូស កើនឡើង ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ ជាពិសេស តំបន់ត្រីកោណមាស (ឡាវ ថៃ មីយ៉ាន់ម៉ា) នៅតែជាប្រភពផ្គត់ផ្គង់ដ៏សំខាន់នៃគ្រឿងញៀនសំយោគជាច្រើនប្រភេទ៕