ព័ត៌មាន

វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍


វៀតណាម-កូរ៉េខាងត្បូងសហប្រតិបត្តិការអភិវឌ្ឍន៍ទីផ្សារទេសចរណ៍

អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម​ (KTO) និងអគ្គនាយកដ្ឋានទេស​ចរណ៍​កូរ៉េខាង​ត្បូង ប្រចាំ​នៅវៀត​ណាម នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ និង​ជួយឧបត្ថម្ភ​គ្នាទៅវិញទៅ​មក ក្នុង​ការអនុវត្ត​យុទ្ធនាកា​រនា​នា ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​។ នេះ​គឺ​ជាខ្លឹម​សារនៃកម្ម​វិធីសហប្រតិបត្តិការ​ រវាង​ស្ថាប័ន​ទេសចរណ៍​វៀត​ណាម និងកូរ៉េខាង​ត្បូង​ ដែល​បាន​រៀបចំ​ឡើង​ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ តាមនោះ ស្ថាប័ន​ទាំងពីរ​នឹង​រៀបចំ​ក្រុម​អ្នក​ជំនាញ​ការ​ពិគ្រោះយោបល់​ និងបណ្ដុះបណ្ដាលកម្មាភិបាល​ជួយ​ឧបត្ថម្ភ​ព្រឹត្តិការណ៍​នានា​ ដែល​ភាគីទាំង​ពីររៀប​ចំឡើ​ង​។ ក៏​ក្នុងឱកាសនេះ​ដែរ ​KTO បាន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទេសចរណ៍​ ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀត​ណាម Vietnam Airlines និងអគ្គ​ក្រុមហ៊ុន​ទេសចរណ៍ Viettravel ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top