ព័ត៌មាន

វៀតណាម - កូរ៉េខាងត្បូងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លង Covid-19

​នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ តាមសំណើរបស់ភាគីកូរ៉េខាងត្បូង ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋ​មន្រ្តី​ការ​បរទេស​វៀត​ណាម​ លោក Pham Binh Minh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី ​Kang Kyung Wha។ 
 
ក្នុងជំនួបនេះ ភាគីទាំងពី​រ​បាន​ផ្លាស់​ប្តូរ​យោបល់​ស្តីពី​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី​រវាង​វៀត​ណាម​និង​កូរ៉េ​ខាង​ត្បូង​។ ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បាន​ពិភាក្សា​អំពីការ​សម្រេចចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការផ្អាក ការលើកលែងទិដ្ឋាការ​ឯកតោភាគី​សម្រាប់​ពល​រដ្ឋ​កូរ៉េខាង​ត្បូង​ដែលចាប់ផ្តើមពីម៉ោង ០០:០០ ថ្ងៃទី ២៩ ខែកុម្ភៈ ដែលបានជូនដំណឹងជាមុន​​ដល់ភាគី​កូរ៉េខាង​ត្បូង​អោយ​​បាន​ជ្រាបដើម្បី​ពង្រឹងការគ្រប់គ្រងលើការរីក​រាល​ដាលយ៉ាងគំហុកនៃជំងឺ Covid-19។ តាមនោះ ពលរដ្ឋកូរ៉េខាង​ត្បូង ដែលកាន់លិខិតឆ្លងដែនធម្មតានៅតែត្រូវបានអនុញ្ញាតឆ្លងចូលប្រទេសវៀត ណាម បន្ទាប់ពី​ទទួល​បានទិដ្ឋាការសមស្រប។ ម្យ៉ាងវិញទៀត ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានស្នើ​អោយ​ភាគី​កូរ៉េខាងត្បូង សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម ក្នុងការបង្ការ​និង​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​និយាយ​រួម​និងជួយឧបត្ថម្ភប្រជាពលរដ្ឋនិងអាជីវកម្មដែលកំពុងធ្វើអាជីវកម្មនិងរស់នៅក្នុងប្រទេសនីមួយៗ និយាយ​ដោយ​ឡែក ក៏ដូចជាមានបំណង ចង់អោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច  ពាណិជ្ជកម្មរវាងភាគីទាំងពីរ នៅតែដំណើរ​ជាធម្មតា​ផងដែរ។
 
ជាការឆ្លើយតប​ លោកស្រីរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Kang Kyung Wha បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាង​ត្បូង​ បន្ត​កិច្ចខិត​ខំប្រឹងប្រែងរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺនេះ ព្រ​មទាំង​បានសង្កត់ធ្ងន់ថា រូបលោក​ផ្ទាល់​នឹង​ជួយ​ឧបត្ថម្ភ​លើការ​ថែទាំសុខ​ភាពឥតគិតថ្លៃ តាមស្តង់ដាររបស់អង្គកា​រសុខ​ភាពពិភពលោក សម្រាប់​ពលរដ្ឋ​វៀត​ណាម​នៅកូរ៉េខាងត្បូង​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top