ព័ត៌មាន

វៀតណាម - កាណាដាខិតខំប្រឹងប្រែងទាញយកប្រសិទ្ធភាពពី CPTPP ក្រោយពីជំងឺរាតត្បាតកូវី ១៩


ទិដ្ឋភាពនៃសិក្ខាសាលា“ដោះដូរពាណិជ្ជកម្មវៀតណាម - កាណាដាក្នុង CPTPP៖ ទិសដៅនិងអនុសាសន៍ ក្រោយពីជំងឺកូវីដ ១៩” (រូបថត៖ TTXVN)
 

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថានទូតវៀតណាមប្រចាំនៅកាណាដាបានសហការជាមួយក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា - វៀតណាម រៀបចំសិក្ខាសាលា“ដោះដូរពាណិជ្ជកម្មវៀតណាម - កាណាដាក្នុង CPTPP៖ ទិសដៅនិងអនុសាសន៍ ក្រោយពីជំងឺកូវីដ ១៩” ។

សិក្ខាសាលានេះមានការចូលរួមពីប្រតិភូប្រមាណ ៧០ នាក់។ អ្នកចូលរួមបានផ្តោតលើការពិភាក្សានិងស្វែងរក“ ចម្លើយ” ចំពោះសំណួរដូចជា ធ្វើដូច្នេម៉្ដេចដើម្បីទាញយកសក្តានុពលដ៏ធំធេងនៃ CPTPP ខណៈដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកកំពុងតែរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងជំងឺកូវីដ ១៩ ហើយធ្វើយ៉ាងដូចម៉្ដេចដើម្បីសហគ្រាសនៃប្រទេសទាំងពីរអាចពង្រឹងការយកយល់គ្នាទីវិញទៅមកជាដើម។ លោក Arvind Vijh ទទួលបន្ទុកការិយាល័យអន្តរជាតិ Deloitte Canada បានចាត់ទុកថា បណ្ដាសហគ្រាសកាណាដាចាំបាច់ត្រូវស្រាវជ្រាវនិងស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាមដែលជាប្រទេសមិនត្រឹមតែជាសមាជិករបស់ CPTPP ប៉ុណ្ណោះទេ ថែមទាំងបានចូលរួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយជាសមាជិករបស់អាស៊ានទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top