ព័ត៌មាន

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការរុករកអិដ្ឋធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាមដែលបានពលីជីវិតនៅខេត្តមណ្ឌលគីរី

ការងាររុករកអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៨ ដល់ដំណាច់ខែ ឧសភា ឆ្នាំ២០១៩។

ការងាររុករកអិដ្ឋធាតុនេះនឹងត្រូវបានដំណើរការនៅតំបន់ទីក្រុងសែនមនោរម្យ ស្រុកកោះញែក ស្រុកពេចិន្តា ស្រុកអូររាំងនិងស្រុកកែវ សីមា នៃខេត្តមណ្ឌលគីរី។ នេះជាខ្លឹមសារនៃកំណត់ហេតុស្ដីពីការបន្តកិច្ចសហប្រតិបតិ្តការ​ក្នុងការរុករកអិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម នៅខេត្តមណ្ឌលគីរី ដែលត្រូវបានលោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគីរី និងលោកស្រី H’Yim Kdoh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak ចុះហត្ថលេខានាថ្ងៃទី៣ ខែតុលាកន្លងទៅ។

តាមឯកសារនេះថា អាជ្ញាធរខេត្តមណ្ឌលគីរីនឹងបង្កលក្ខណៈងាយស្រួល សម្រាប់ក្រុមរុករក K៥១ របស់វៀតណាម ដែលត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាព រុករកអិដ្ឋធាតុនៅក្នុងដែនដីខេត្ត តាមការកំណត់នៃច្បាប់និងទំនៀមទំ​លាប់​របស់ប្រជាជនក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top