នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ លោក Vu Chien Thang ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម បានជួបពិភាក្សាជាមួយគណៈប្រតិភូនៃក្រសួងធម្មការនិងសាសនាកម្ពុជា ដែលដឹកនាំដោយ លោក ហឹមឆែម ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនាកម្ពុជា។

វៀតណាម - កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើសាសនា (រូបថត៖qdnd.vn)
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពសាសនានិងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងរដ្ឋអំពីកិច្ចការសាសនានៃប្រទេសរៀងៗខ្លួន។ ភាគីទាំងពីរក៏បានកត់ស្គាល់និងវាយតម្លៃចំពោះការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងរយៈពេលកន្លងមកដែលសម្រេចបាននូវលទ្ធផលជាក់ស្តែងតាមរយៈការបំពេញទស្សនកិច្ច គណៈប្រតិភូនៃប្រទេសទាំងពីរក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៏លើកិច្ចការសាសនារវាងតំបន់នានានៃប្រទេសទាំងពីរដែលមានព្រំដែនជាប់នឹងគ្នា ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងរដ្ឋអំពីសាសនាបង្កើនចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម