ព័ត៌មាន

វៀតណាម-កម្ពុជា លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ

ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ បានអះអាងថា កម្ពុជាមានបំណង បន្តសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយវៀតណាម រួមចំណែកធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងយូរអង្វែង
នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ  (រូបថត៖ VNA)

នាព្រឹកថ្ងៃទី២៥ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក សម្រាប់កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន មានកម្លាំងគ្រប់គ្រាន់ដែលអាចទប់ទល់នឹងការប៉ះទង្គិចពីខាងក្រៅ បន្តតភ្ជាប់សេដ្ឋកិច្ចទាំងពីរនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់; ស្នើឱ្យភាគីទាំងពីរបន្តជំរុញការចរចារដោះស្រាយការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន ដែលមិនទាន់រួចរាល់  ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ បានអះអាងថា កម្ពុជាមានបំណង បន្តសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយវៀតណាម រួមចំណែកធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់ តែស៊ីជម្រៅ និងយូរអង្វែង៕

 


top