ព័ត៌មាន

វៀតណាម កម្ពុជា និងឡាវ សហការអភិវឌ្ឍន៍លើគ្រប់វិស័យ

ក្នុងជំនួបនេះ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការជួយឧបត្ថម្ភធំធេងដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀត ណាមបានផ្តល់ឱ្យកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ និងជួយ សង្គ្រោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុននេះ ក៏ដូចជា ក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិបច្ចុប្បន្ន។
  អគ្គលេខាបក្ស លោក Nguyen Phu Trong និងអនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន (រូបថត៖ Van Hieu/VOV)  

នាថ្ងៃទី ២៤ មិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា(CPP) ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងឱកាសលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចូលរួមពិធីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។

  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន (រូបថត៖ Van Hieu/VOV)  

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យសំខាន់នៃឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ជាពិសេសគឺពីធីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរ គូសសញ្ញាទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងទ្វេភាគី ហើយនាពេលថ្មីៗនេះ ភាគីទាំងពីរបានសម្របសម្រួល រៀបចំប្រកបដោយជោគជ័យពិធីអបអរសាទរខួបលើកទី ៤៥ ទិវានៃការចងចាំ “ដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍”  របស់លោកនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់លើអត្ថន័យនៃចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងបក្ស និងប្រជាជននៃប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលលោកអគ្គលេខាបក្ស Nguyen Phu Trong ជាប្រមុខ ដឹកនាំ ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗ និងធំធេងជាច្រើនទៀត។ ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការជួយឧបត្ថម្ភធំធេងដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមបានផ្តល់ឱ្យកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ និងជួយសង្គ្រោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុននេះ ក៏ដូចជា ក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិបច្ចុប្បន្ន៕


top