|
(ប្រភព៖ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម)
|
កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅលើ YouTube ត្រូវបានបង្កើតឡើងដោយក្រសួងទេសចរណ៍ វៀតណាមចាប់តាំងពីដើមខែមករាឆ្នាំ ២០២១។
ជាមួយនឹងវីដេអូឃ្លីបដែលមានចំណងជើងថា “ប្រទេសវៀត ណាម - គោលដៅវប្បធម៌និងម្ហូបអាហារ” ទស្សនិកជន នឹងបន្តធ្វើដំណើរជាមួយអ្នកបង្កើតខ្លឹមសារ YouTube ដែលមានឥទ្ធិពលដូចជា Khoai Lang Thang, Chan La Ca, Flycam 4K, Opps Banana ធ្វើដំណើរស្វែងរកមនុស្ស អត្តសញ្ញាណវប្បធម៌ ម្ហូបអាហារដ៏វិសេសវិសាលនៅតាមតំបន់នានានៃប្រទេសជាតិ ជាពិសេសគឺក្នុងឱកាសបុណ្យតេតប្រពៃណី ២០២១។ ខ្សែភាពយន្តដ៏រស់រវើកាទាំងនេះនឹងជួយផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមដ៏ស្រស់បំព្រងគួរឲ្យទាក់ទាញ និងចាប់អារម្មណ៍ចំពោះភ្ញៀវទេសចគ្រប់រូបផងដែរ។ កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀត ណាមនៅលើ YouTube ត្រូវបានបង្កើតឡើងដោយក្រសួងទេសចរណ៍វៀតណាមចាប់តាំងពីដើមខែមករាឆ្នាំ ២០២១៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម