ព័ត៌មាន

វិស័យសក្តានុពលជាច្រើនរបស់វៀតណាមទាក់ទាញទុនវិនិយោគពីសហរដ្ឋអាមេរិក

ទីភ្នាក់ងារសារព័ត៌មាន Sputnik បានដកស្រង់សម្តីអ្នកជំនាញដែលបាននិយាយ ថា វិស័យនានាដូចជាសេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ សុខាភិបាល និង ភស្តុភារកម្ម ត្រូវបានគេរំពឹងថា នឹងក្លាយជា "ដីមាស" ដើម្បីទាក់ទាញលំហូរទុន វិនិយោគពីសហរដ្ឋអាមេរិកចូលមកវៀតណាម។

 

  ភស្តុភារកម្មត្រូវបានគេរំពឹងទុកថា នឹងទាក់ទាញលំហូរទុនវិនិយោគពីអាមេរិកចូលមកវៀតណាម។ (រូបថត៖ TTXVN)  

តាមតំណាងរបស់បណ្ដាសហគ្រាស អាមេរិក ការដែលរដ្ឋាភិបាលវៀតណាមកំពុងកែលម្អដោយឥតឈប់ឈរនូវបរិ យាកាសអាជីវកម្ម ដោះស្រាយការលំបាកសម្រាប់វិនិយោគិន នឹងជាបុព្វបទសម្រាប់ សហគ្រាសទាំងនេះបន្តបង្ហូរទុនចូលវៀតណាម។ នៅសន្និសីទធុរកិច្ចវៀតណាម-អាមេរិកនាពេលថ្មីៗនេះ អ្នកជំនាញជាច្រើន និង សហគមន៍ធុរកិច្ចអាមេរិកបានអះអាង ថា ពួកគេយកចិត្តទុកដាក់ជាពិសេសដល់ទីផ្សារវៀតណាម។ អនុរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកពាណិជ្ជ កម្មអន្តរជាតិលោកស្រី Marisa Lago បានឲ្យដឹងថា អ្នកជំនាញអាមេរិកជាង ១០០ នាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសហគ្រាសនៃប្រទេសទាំងពីរក្នុងការវិនិយោគ ជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែរីក ចម្រើនបន្ថែមទៀត។ ទោះបីជាជួបការលំបាកបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំកន្លងទៅក៏ដោយ ក៏សម្ព័ន្ធក្រុមហ៊ុនឈានមុខគេជាច្រើនរបស់សហរដ្ឋអាមេរិក ដូចជា Apple, Amazon, Google, Intel... នៅតែប្រកាសពីការវិនិយោគចូលមកវៀតណាម។

យោងតាមលទ្ធផលនៃការស្ទង់មតិអំពីការវិនិយោគអាជីវកម្មក្នុងឆ្នាំ២០២១ នៃ សមាគមន៍ធុរកិច្ចអាមេរិកនៅវៀតណាម (AmCham) ថា សមាជិកជិត៨០%នៃអង្គការ នេះបានវាយតម្លៃយ៉ាងខ្ពស់ ឬវិជ្ជមានចំពោះយថាទស្សន៍រយៈពេលមធ្យមនិងយូរ អង្វែងនៅទីផ្សារវៀតណាម។ អាមេរិកចាត់ទុកវៀតណាមជាកត្តាដ៏សំខាន់មួយនៅក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញសកល ហើយព្យាករណ៍ថាតួនាទីនេះនឹងកើនឡើងបន្តទៀត នាពេលអនាគត៕


top