ព័ត៌មាន

វិស័យនាំចេញរបស់វៀតណាមមានកំណើនគួរអោយកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំកន្លងទៅ

 នាព្រឹក​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខា សាលានាំ​ចេញ​អន់​ឡាញ​វៀត​ណាម​ឆ្នាំ​២០១៩។ 
 
ព្រឹត្តិការណ៍​នេះ​មានការចូលរួម រប​ស់តំណាងមកពីសម្ព័ន្ធក្រុមហ៊ុន A​libaba របស់ចិន ស​ភា ពាណិជ្ជកម្ម​និង​ឧស្សា​ហកម្ម​វៀត​ណាម (VCCI) រួមជាមួយអ្នកជំនាញជាច្រើនក្នុងវិ​ស័យពាណិជ្ជកម្ម​ អន់ឡាញ​ផងដែរ។
 
នៅសិក្ខាសាលានេះ​ បណ្ដាតំណាងបានអះអាងថា ដោយ​មានគោលនយោ បាយធ្វើសមាហរណកម្ម​យ៉ាងស៊ី​ជំរៅ​ទៅក្នុង​ខឿនសេ​ដ្ឋកិច្ចសកល រួមជាមួយ ​ការចូលរួម​ក្នុងកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទាំង​ពហុភាគី​និង​ទ្វេភាគី​ជាច្រើន​ ក៏​ដូចជាការជំរុញខ្លាំងនូវវិស័យនាំចេញអន់​ឡាញនោះ វៀតណាមបានសម្រេ​ច បាននូវ​ស្នាដៃគួរ​អោយកត់​សម្គាល់​ក្នុងវិស័យនាំចេញ។ នាឆ្នាំ២០០៩ ទំហំនាំ ចេញរ​បស់វៀតណាមសម្រេចបានត្រឹម៤៧​ពាន់លាន​ដុល្លាអា​មេរិក​តែប៉ុណ្ណោះប៉ុន្តែដល់ឆ្នាំ២០១៨ បានឡើ​ងទៅ១៤៤ពាន់លានដុល្លាអាមេរិក។ ​តាមលោក Tran Dinh Toan អគ្គនាយករងក្រុមហ៊ុ​នភាគហ៊ុនវិនិយោគនិងបច្ចេកវិទ្យា ​OSB បាន ចាត់ទុកថា ការដែ​លសហគ្រាស​ខ្នាតតូច​និងម​ធ្យមជាច្រើនចេះអនុវត្តន៍ពាណិជ្ជ កម្មអន់ឡាញបាននិងកំពុង​នាំមកនូវប្រសិទ្ធភាពជាក់ស្ដែ​ង៖
 
 “នាបច្ចុប្បន្ន​ សហគ្រាសបានចាត់ទុក ពាណិជ្ជកម្មអន់ឡាញគឺជាឧបករណ៍ គន្លឹះមួយក្នុងការធ្វើអាជីវកម្ម ហេតុ​នេះ​​ហើយ គេត្រៀមខ្លួនជាស្រេចបណ្ដាក់ទុន ក្នុងពាណិជ្ជកម្មអន់ឡាញ។ មានបញ្ហាសំខាន់ចំនួន២នោះគឺ​ផ្លាស់​​ប្ដូរមនសិការ ហើយទីពីរគឺការត្រៀមខ្លួនជាស្រេចវិនិយោគអោយពាណិជ្ជកម្មអន់ឡាញ។ មាន សហគ្រាស​ជា​ច្រើន​បា​នយល់ឃើញអំពីសារសំខាន់នៃពាណិជ្ជកម្មអន់ឡាញរួចហើយ ប៉ុន្តែគេគិតថា ពាណិជ្ជកម្មអន់ឡាញគឺ​ឥត​គិត​ថ្លៃ មិនត្រូវការវិនិយោគ ប្រការនេះមិនត្រឹមត្រូវឡើយ”។
 
នៅសិក្ខាសាលានេះដែរ ​លោកស្រី Judie Ke អ្នកជំនាញខាងពាណិជ្ជកម្ម អន្តរជាតិបានអោយដឹងថា វៀតណាម​ត្រូវ​បាន​ស្គាល់​ដល់ជាគោល​ដៅគួរអោយ​ ទាក់ទាញរបស់វិនិយោគិនអន្តរជាតិហើយទំនិញនាំចេញរបស់​វៀតណាមមាន ​ឱកាស​ជាច្រើនដើម្បី​ជ្រៀតចូលយ៉ាងស៊ីជំរៅទៅក្នុងទីផ្សារសំ​ខាន់ៗ ជាពិ សេសគឺទី​ផ្សារអាមេរិក។ ហេតុ​នេះហើយ​ ការ​នាំចេញអ​ន់ឡាញនឹងជាឧបករណ៍ ​ដ៏មានអត្ថន័យ​គន្លឹះចំពោះ​សហគ្រាស​វៀត​ណាម ដើម្បី​ទាញ​យក​ឱកាស​ពោល​​ខាងលើ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top