ព័ត៌មាន

វិស័យទេសចរណ៍ក្នុងចង្កោមខាងលិចនៃដីសណ្ដទន្លេ Cuu Long ចាប់ផ្តើមរីកស្គុះស្គាយគួរឲ្យចាប់អារម្មណ៍ក្រោយជំងឺរាត្បាតកូវីដ-១៩

ចង្កោមខាងលិចនៃដីសណ្ដទន្លេ Cuu Long រួមមានមូលដ្ឋានចំនួន ៧ គឺទីក្រុង Can Tho និងបណ្តាខេត្ត: An Giang, Kien Giang, Hau Giang, Soc Trang, Bac Lieu និងខេត្ត Ca Mau។
  ទិដ្ឋភាពសន្និសីទ (រូបថត៖ VOV)  

នាថ្ងៃទី ២២ កក្កដា នៅទីក្រុង Can Tho សមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long សហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំសន្និសីទបូកសរុបសកម្មភាពក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងទិសដៅសម្រាប់ ៦ ខែចុងក្រោយក្នុងឆ្នាំ ២០២២ តាមរយៈកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងចង្កោមខាងលិចនៃដីសណ្ដទន្លេ Cuu Long។ ចង្កោមខាងលិចនៃដីសណ្ដទន្លេ Cuu Long រួមមានមូលដ្ឋានចំនួន ៧ គឺទីក្រុង Can Tho និងបណ្តាខេត្ត: An Giang, Kien Giang, Hau Giang, Soc Trang, Bac Lieu និងខេត្ត Ca Mau។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ សកម្មភាពទស្សនា និងដំណើរទេសចរណ៍នៅតំបន់ភាគខាងលិចនៃដីសណ្ដទន្លេ Cuu Long កំពុងស្តារឡើងវិញ និងមានការអភិវឌ្ឍ។ លទ្ធផលគឺទទួលបានភ្ញៀវទេសចរជាង ១៦ លាននាក់ កើនឡើងជាង ៥៧% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុង ២០២១។

  ការសម្របសម្រួលដើម្បីធ្វើដំណើរទេសចរណ៍បទពិសោធន៍កសិ-អេកូឡូស៊ីនៅ Hau Giang (រូបថត៖ VOV)  

លោក Tran Viet Phuong ប្រធានសមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long បានឲ្យដឹងថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ខេត្ត-ក្រុងចំនួន ៧ នៅក្នុងចង្កោមខាងលិចនៃតំបន់ដីសណ្ដទន្លេ Cuu Long នឹងបន្តតភ្ជាប់ និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងរដ្ឋ និង ការបណ្ដុះបណ្ដាលធនធានមនុស្សទេសចរណ៍ រៀបចំកាលវិភាគ និងរៀបចំសកម្មភាពជម្រុញទេសចរណ៍ជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសក្នុងឱកាសបុណ្យតេត និងព្រឹត្តិការណ៍នានាដូចជា៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិហូជីមិញ (ITE -HCMC) ក្នុងខែកញ្ញា ឆ្នាំ២០២២; សម្របសម្រួលចូលរួមព្រឹត្តិការណ៍ និងសកម្មភាពក្នុងក្របខណ្ឌកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នៅទីក្រុងហូជីមិញ និងខេត្ត-ក្រុងចំនួន ១៣ នៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០២២ ជាដើម៕


top