ព័ត៌មាន

វិស័យទេសចរណ៍កំពុងមមាញឹក ជ្រើសរើសបុគ្គលិកថ្មី​ដើម្បីត្រៀម​រៀបចំ​ទទួលភ្ញៀវទេសចរណ៍​អន្តរជាតិ

សមាគមទេសចរណ៍វៀតណាមទើបបានស្នើឱ្យបើកទ្វារ ទទួលភ្ញៀវទេសចរណ៍អន្តរជាតិចូលមកវៀតណាមឱ្យបានឆាប់ៗក្នុងខែកុម្ភៈនេះ។

រូបភាព៖ vtc.vn

ដើម្បីបម្រើផែនការស្តារឡើងវិញ ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានចាប់ផ្តើមជ្រើសរើសបុគ្គលិកថ្មី។ដើម្បីត្រៀមរៀបចំសម្រាប់ការស្វាគមន៍ភ្ញៀវអន្តរជាតិ ចូលមកវៀតណាមនៅពេលបើកទ្វារវិស័យទេសចរណ៍ជាផ្លូវការ តំណាងសហគ្រាសមួយបានឲ្យដឹងថា ខ្លួនបានជ្រើសរើសបុគ្គលិកថ្មីរាប់ពាន់នាក់ ដើម្បីបណ្តុះបណ្តាលជាបន្ទាន់។ អ្នកដែលមានសមត្ថភាព បទពិសោធន៍ ឬស្រលាញ់វិស័យទេសចរណ៍ គឺជាជម្រើសអាទិភាពរបស់ក្រុមហ៊ុន។ សហគ្រាសទាំងនេះជឿចាក់ថា ត្រូវតែជ្រើសរើសជាំបណ្តើរៗ ហើយពឹងផ្អែកលើប្រភពអតិថិជន ព្រោះថាកំរិតប្រាក់ខែសម្រាប់បុគ្គលិកក្នុងវិស័យនេះនឹងមិនកើនឡើងទេ បើប្រៀបធៀបនឹងវិស័យផ្សេងទៀត ព្រោះថាអាជីវកម្មនៅតែប្រឈមមុខនឹងការលំបាក ជាច្រើនក្នុងដំណាក់កាលចាប់ផ្តើមឡើងវិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top