ព័ត៌មាន

វិស័យទេសចរណ៍ Binh Dinh ឆ្ពោះទៅរកសេវាកម្មសេដ្ឋកិច្ចពេលរាត្រី

ឆ្នាំនេះ ខេត្ត Binh Dinh ខិតខំទទួលភ្ញៀវទេសចរណ៍ចំនួន ៥ លាននាក់។ វិស័យទេសចរណ៍ Binh Dinh ព្យាយាមទាក់ទាញភ្ញៀវទេសចរតាមរយៈការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សហគមន៍ជាច្រើន លើកកំពស់គុណភាពសេវាកម្មនៅទីកន្លែងស្នាក់នៅ ជាពិសេសការអភិវឌ្ឍសេវាកម្មសេដ្ឋកិច្ចពេលរាត្រីដូចជា៖ ទេសចរណ៍ផ្លូវទឹកនៅលើបឹង Thi Nai; ទេសចរណ៍ដកពិសោធន៍ជាមួយអ្នកនេសាទនៅពេលយប់; ទស្សនានិងទទួលបទពិសោធន៍ទេសចរណ៍ពេលរាត្រីទៅកាន់ភូមិនេសាទ...។
ហាងកាហ្វេនៅឆ្នេរសមុទ្រ Quy Nhon នាពេលរាត្រី (រូបថត៖VOV )

លើសពីនេះ ក្រៅពីវិថីម្ហូបអាហារ ផ្សាររាត្រី សេវាកម្សាន្តនៅកណ្តាលទីក្រុងឆ្នេរសមុទ្រ Quy Nhon ដូចជា ខារ៉ាអូខេ បារ... កំពុងតែពង្រឹងគុណភាពសេវាកម្មអតិថិជនជាបណ្តើរៗ។ លោក Huynh Cao Nhat អនុប្រធាននាយកដ្ឋានទេសចរណ៍ Binh Dinh បានអះអាងថា៖ “វិស័យទេសចរណ៍សូមស្នើឲ្យបង្កើតផលិតផលទេសចរណ៍ពេលរាត្រីបន្ថែមទៀត ជាពិសេសសកម្មភាពពេលរាត្រីរបស់ភ្ញៀវទេសចរ។ ត្រូវតែបើកទូលាយទួរទេសចរណ៍  និងកន្លែងសម្រាកលំហែកាយសម្រាប់ភ្ញៀវទេសចរ។ ជ្រើស រើសទីតាំងសមស្រប ដើម្បីរៀបចំវិថីថ្មើរជើងឱ្យកាន់តែមានប្រសិទ្ធភាព ដោយបំពេញតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង និងអភិវឌ្ឍន៍សេវាកម្ម ប៉ុន្តែកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើជីវភាពរស់នៅរបស់ប្រជាជន”៕


top