ការស្វែងយល់

វិមានអានឌិញ (An Dinh)

វិមាន​អាន​ឌិញ​ (An Dinh) (លេខ​៩៧ ផ្លូវ​ផាន​ ឌិ​ញភុង​ - Phan Dinh Phung ទីក្រុង​ហ្វេ)​ ជា​សំណង់​ស្ថាបត្យកម្ម​សិល្បៈ​នាសម័យ​រាជការ​ង្វៀន​ បំពាក់ដោយ​​ស្ថាបត្យ​កម្មលាយ​ចម្រុះ​​អាស៊ីនិង​អ៊ឺរ៉ុប​ បែប​ពិសេសម្យ៉ាង​​។ នេះជា​សំណង់​ស្ថាបត្យកម្ម​ខុស​​​ប្លែក​នឹង​​​សំណង់​ដទៃ​ ដែ​ល​មាននៅ​​ក្នុង​ចំណោម​​​កេរដំណែលរាប់ពាន់ ​នៃ​ប្រជុំ​​កេរដំណែល​​ទីក្រុង​បុរាណ​ហ្វេ ​សព្វថ្ងៃ​។ វិមាន​​អាន​ឌិញ​ (An Dinh) ជា​សំណង់​​​គម្រូ​បែប​ស្ថាបត្យកម្ម​​ទំនើប​​និង​បុរាណ ​នៅប្រទេស​​វៀតណាម នា​សតវត្សរ៍​ទី​២០។​

វិមាន​អាន​ឌិញ​ (An Dinh) មាន​ឈ្មោះ​ដើម​ថាហៅ​ វិមាន​​ភុង​ហ័រ​ (Phung Hoa) ​ជា​សំណង់​​ឈើ​​ស្ថិត​នៅ​ក្បែរមាត់​​ទន្លេ​​អាន​គឺវ (An Cuu)​​។ ​វិមាន​អាន​ឌិញ​ (An Dinh) បាន​​ស្តេច​​ដុង​ខាញ​ (Dong Khanh) ​កសាង​នៅ​ឆ្នាំ​១៩១៧ ទុក​សម្រាប់រាជ​បុត្រា​​ច្បង​របស់​​ខ្លួន គឺ​ស្តេច​ខាយ​ឌិញ​ (Khai Dinh) ​ធ្វើ​ជា​​វិមានសម្រាប់​​រស់នៅ​ឯកជន​ តាំងពី​​ព្រះអង្គ​​នៅ​​ជា​​រាជបុត្រ ​រហូតដល់​ថ្ងៃ​ឡើង​សោយ​រាជ្យ ​ជា​ស្តេចផែន​ដី​។​ ក្រោយ​ថ្ងៃ​សោយរាជ្យ​ឆ្នាំ​១៩១៧ ស្តេច​ខាយ​ឌិញ (Khai Dinh) ចំណាយ​​​ប្រាក់​ផ្ទាល់ខ្លួន​ ដើម្បី​​កែជួស​ជុល​វិមាន​ភុង​ហ័រ​ (Phung Hoa) ​ទៅ​តាម​បែ​ប​ទំនើប​ ធ្វើ​ឱ្យ​វិមាន​ឈើ​ដំបូង ​ក្លាយ​ទៅ​ជា​វិមានដ៏​​ស្កឹម​ស្កៃ​បំផុតនៅ​វៀតណាម ​នាសម័យ​កាល​នោះ ហើយ​ប្តូរ​​ឈ្មោះ​ទៅ​ជា ​វិមាន​អាន​ឌិញ​ (An Dinh)។ បន្តស្នង​ប្រពៃណី​​ពី​ជំនាន់មុនបន្សល់ទុក​មក​​ ស្តេច​​ខាយ​ឌិញ​ (Khai Dinh) ប្រគល់​​​វិមាន​អាន​ឌិញ​ (An Dinh) របស់​ខ្លួន​ ទៅឱ្យ​រាជបុត្រ​​​​ឈ្មោះ​ វិញ​ធ្វី​ (Vinh Thuy) (គឺ​ស្តេច​បាវ​ដាយ - Bao Dai នាសម័យ​​​ក្រោយ​នេះ​)។​

វិមាន​អាន​ឌិញ​ (An Dinh) មាន​២២​បន្ទប់តូចធំ​​។ ក្នុងនោះ​ ជាន់ទី​១​មាន​៧បន្ទប់​បាន​តុបតែង​ស្រស់ស្អាត​​ប្រណីត​ លេចធ្លោបំផុត គឺ​​​ទីធ្លា​ទទួល​ភ្ញៀវ​ជាន់​ផ្ទាល់ដី​​។ ជាន់ទី​២​មាន​៨បន្ទប់​​សម្រាប់​រស់នៅ​ជា​ប្រចាំ​​ និង​សម្រាកលំហែកាយ​។ ជាន់ទី​៣ មាន​៧បន្ទប់​​ជា​កន្លែង​នៅ​ចាស់ ​របស់មហាក្សត្រយានី​​ ទឺកុង (Tu Cung) និង​ទីស្ការបូជា​។ 
ក្បាច់​រចនា​តុបតែង​នៅលើ​ទ្វា​រ ​តាម​រចនាបថ​ប្រពៃណី​រាជវាំង​។​
ផ្ទាំង​គំនូរ​នៅ​​វិមាន​អាន​ឌិញ​ (An Dinh) មានអាយុកាល​ជិត​១០០​ឆ្នាំ​ ជា​ស្នាដៃ​វិចិត្រសិល្បៈ​ពិសេសនាសម័យ​អន្តរភាព ​រវាង​វិចិត្រសិល្បៈ​ប្រពៃណី​ជាមួយនឹង​វិចិត្រសិល្បៈ​ទំនើប​​នៅ​ប្រទេស​វៀតណាម​ នា​​សម័យ​សតវត្សរ៍​ទី​២០។
រូបថត​មហាក្សត្រី​​ ណាមផឿង​ (Nam Phuong) នៅ​​វិមាន​អាន​ឌិញ​ (An Dinh)​។​
ឈុត​​តុ​កៅ​អី ​តាម​រចនាបថ​​បែប​ទ្វីប​អ៊ឺរ៉ុប ​នៅ​វិមាន​អាន​ឌិញ​ (An Dinh)។
ជណ្តើរ​គូ​ឡើង​កាន់​ជាន់ទី​២ នៅ​​វិមាន​​អាន​ឌិញ​ (An Dinh) បានតុប​តែង​ស្អាតប្រណីត​។​

ក្រោយ​ថ្ងៃបដិ​វត្ត​ខែ​៨​ឆ្នាំ​១៩៤៥ ស្តេច​បាវ​ដាយ (Bao Dai) ​​ដាក់រាជ្យ​ រួមជាមួយ​នឹង​​រាជ​វង្ស​​​មាន​មហាក្សត្រី​​ ណាម​ផឿង​ (Nam Phuong) មហាក្សត្រយានី​ ទឺកុង​ (Tu Cung) ​​​រាជបុត្រ​ និង​រាជបុត្រី​ យាង​ចេញពី​​រាជវាំង​ទី​ក្រុង​ហ្វេ​ ទៅកាន់​វិមាន​អាន​ឌិញ​ (An Dinh) នេះ ​រស់នៅ​ជុំគ្នា​។ ក្រោមឱវាទ​ស្តេច​ខាយ​ឌិញ​ (Khai Dinh) (១៩១៦ - ១៩២៥) និងស្តេច​​​បាវ​ដាយ (Bao Dai) ​(១៩២៦ - ​១៩៤៥) ​វិមាន​អាន​ឌិញ​ (An Dinh) ជា​​ទីកន្លែងសម្រាប់​ព្រឹត្តទៅ​​ពិធីព្រះរាជ​​ស្វាគមន៍ ពិធី​ព្រះរាជអំណរ​​នៃ​រាជវង្ស​​ ដោយមានការចូល​រួមពី​មន្រ្តី​រាជការ​ និង​មន្ត្រី​ចំណុះ​រដ្ឋាភិបាល​គាំពារដោយ​​បារាំង។ នោះ​ជា​ទីកន្លែង​កំណត់​ស្គាល់​​ដំណាក់កាលមួយ​ដែល​​​អតីត​រាជវង្សបាវ​ដាយ​ (Bao Dai) រស់នៅ​​ក្រោយ​ពេលព្រះអង្គ​​ដាក់រាជ្យ ​(ខែ​សីហា ឆ្នាំ​១៩៤៥)។​

ក្រោយ​ជិត​ហាសិប​ឆ្នាំត្រូវ​គេបំភ្លេច​ចោល តាម​​ពេលវេលា​ សង្រ្គាម​ សម្រស់​​វិមាន​អាន​ឌិញ​ (An Dinh) ត្រូវទ្រុឌទ្រោមហិនហោច​ខួចខាតធ្ងន់ធ្ងរ​។ នៅឆ្នាំ​២០០២ ​វិមានអាន​ឌិញ​ (An Dinh) បាន​​ប្រគល់​ជូន​​មជ្ឈមណ្ឌល​អភិរក្ស​កេរដំណែល​​ទីក្រុង​បុរាណ​ហ្វេ​ គ្រប់គ្រង​ ជួស​ជុល​ឡើ​ងវិញ​ ស្តារសម្រស់​ដែល​ធ្លាប់មាន​នៃ​វិមានអាន​ឌិញ​ (An Dinh) ដ៏ស្រស់​ស្កឹមស្កៃ នា​ដើម​សតវត្សរ៍​ទី​២០។ សំណង់ទាំង​ស្រុង​បាន​កសាង នៅ​លើ​ផ្ទៃដី​ជាង​២៣.០០០​ ម៉ែត្រការេ​ បែរមុខ​ទៅ​ទិស​ទន្លេអាន​គឺវ (An Cuu)​។ កាល​ដើម​ឡើយ​ ​វិមាន​​អាន​ឌិញ​ (An Dinh) មានសំណង់​តូច​ធំ​​ចំនួន​១០៖ កំពង់​ទូក ខ្លោងទ្វារ​កណ្តាល ទីស្ការបូជា​ត្រុង​ឡឹប (Trung Lap) ​អគារ​ខ្ពស់​ខាយ​ទឿង​ (Khai Tuong) អគារ​ល្ខោន​គឺវ​ទឺដាយ​ (Cuu Tu Dai) ទ្រុង​ចិញ្ចឹមសត្វ​ ស្រះទឹក​។ល។ ឆ្លងកាត់ជាង​១០០ឆ្នាំ ការ​បំផ្លាញ​ដោយ​សង្រ្គាម​ មកដល់សព្វថ្ងៃ ​វិមាននៅសល់តែ​សំណង់៣ ដែលមានរូបរាង​នៅល្អ​ គឺ​ខ្លោង​ទ្វារ​កណ្តាល ទីស្ការបូជាត្រុង​ឡឹប (Trung Lap) ​និងអគារខ្ពស់​ខាយ​ទឿង (Khai Tuong) ​។

ទិដ្ឋភាព​វិមាន​អានឌិញ​ (An Dinh)។ 
ក្បាច់​រចនា​ស្ថាបត្យកម្ម​បែប​អាស៊ីន​និង​អ៊ឺរ៉ុប​ នៅ​​វិមាន​អាន​ឌិញ​ (An Dinh)។​
ខ្លោងទ្វារ​កណ្តាល​ចូល​​វិមានអាន​ឌិញ​ (An Dinh)។​

ចំណុច​ចំណាប់​អារម្មណ៍​នៃស្ថាបត្យកម្ម​​វិមាន​អាន​ឌិញ​ (An Dinh) គឺ​អគារ​មួយ​ប្រៀប​ដូច​ជា​វិមាន​អ៊ឺរ៉ុប​ មានឈ្មោះ​អគារ​ខាយ​ទឿង​ (Khai Tuong)។ អគារ​ខ្ពស់​ស្ថិតនៅ​ខាងក្រោយ​របាំង​ទីស្ការបូជា​ត្រុង​​ឡឹប (Trung Lap) ជា​សំណង់​ស្ថាបត្យកម្ម​​ចម្បង​បំផុត ​របស់​​វិមាន​អាន​ឌិញ​ (An Dinh)។ ឈ្មោះខាយ​ទឿង (Khai Tuong) ​បាន​ស្តេច​ខាយ​ឌិញ (Khai Dinh) ​ប្រទាន​​ឈ្មោះ​​ដោយ​មានន័យ​ថា ចម្រើន​​ដោយ​​ភាព​​សុខសាន​។ អគារ​ខ្ពស់​ខាយ​ទឿង​ (Khai Tuong) មាន​​៣ជាន់​ សាង​ដោយ​សម្ភារៈសាងសង់​ថ្មី ​តាម​បែប​អគារ​ទ្វីប​អ៊ឺរ៉ុប ​នៅ​លើ​ផ្ទៃដី​​ ៧៤៥ ម៉ែត្រ​ការេ​។ ខាង​មុខ​​បាន​តុប​តែង​យ៉ាងប្រណីត ​បន្ទុំដោយ​ក្បាច់​រចនា​​តាម​បែប​រូមាំង​(légionnaire ទេវរូប ​។ល។​) ដេក​​ចម្រុះ​​នឹង​ក្បាច់​រចនាប្រពៃណី​នៃ​​លោក​ខាងកើត​​ (នាគ​ ហង្ស ខ្លា ផ្តិលទឹក​។ល។)​ សរុបទាំងអស់​មាន​២២​​បន្ទប់តូចធំ​។ ក្នុងនោះ​ ជាន់ទី១​ ​មាន៧បន្ទប់​តុប​តែង​ល្អប្រណីត​ ដែល​ប្រណីត​បំផុត​​គឺទីធ្លា​​ជាន់ផ្ទាល់ដី​។ ជាន់ទី​២​​មាន​៨បន្ទប់ ​ជា​ទីសម្រាប់​រស់នៅជាប្រចាំ​​និង​សម្រាក​លំហែ​កាយ​។ ជាន់ទី​៣​​មាន៧បន្ទប់​ ជាកន្លែង​នៅចាស់​​​របស់​មហាក្សត្រយានី​ទឺកុង (Tu Cung) ​និង​ទីស្ការបូជា​។ ចំណុច​​ពិសេស​បំផុត​​នៃ​អគារខាយ​ទឿង (Khai Tuong) ​​គឺទីធ្លា​ជាន់ផ្ទាល់ដី​ លេច​ធ្លោ​ដោយ​ផ្ទាំងគំនូរ​តុបតែង​​រស់រវើក​ និង​រាជកោដ​ទាំង​៦នៃស្តេចរាជការ​ង្វៀន៕​

ម៉ោង​បើក​ទ្វារ​វិមានអាន​ឌិញ​ (An Dinh) នៅ​រដូវ​ប្រាំង​ចាប់ពីម៉ោង​៦ ៣០នាទី​ព្រឹក​ ដល់ម៉ោង​៥ ៣០នាទីរសៀល​​ រដូវ​រងាចាប់ពី​ម៉ោង​៧ព្រឹក​ ដល់​ម៉ោង​៥រសៀល​ ដោយ​តម្លៃ​៣០.០០០ដុង​ក្នុងម្នាក់​។



top