ព័ត៌មាន

វិមានក្រឹមឡាំងលើកឡើងពីលទ្ធភាពរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក

លោក Dmitry Peskov បានឲ្យដឹងថា ជំនួបកំពូលរវាងមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក ប្រាកដថានឹងទទួលបានការស្វាគមន៍ដោយភាគីទាំងពីរនៅពេលវេលាដ៏សមស្របមួយ។
នាថ្ងៃទី ៧ វិច្ឆិកា អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹង ថា ជំនួបកំពូលរវាងមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក ប្រាកដថានឹងទទួលបានការ ស្វាគមន៍ដោយភាគីទាំងពីរនៅពេលវេលាដ៏សមស្របមួយ ប៉ុន្តែត្រូវការត្រៀមរៀបចំ យ៉ាងប្រុងប្រយ័ត្ន ហើយមិនគួរតែព្យាករណ៍ពីពេលវេលាជាក់លាក់ណាមួយនោះទេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ លោក Peskov បាននិយាយថា ដំណើរការចរចាដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែនតាមរយៈផ្លូវនយោបាយ និង ការទូតនាបច្ចុប្បន្ន ត្រូវបានអាក់ខានដោយសារតែការលំបាកដើម្បីសម្រេចបានការឯក ភាពគ្នារវាងភាគីនានា៕

top