
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានរំលឹកឡើងវិញនូវអនុស្សវរីយ៍រយៈពេល៧០ឆ្នាំនៃទិវាប្រទេសជាតិទាំងមូល តស៊ូប្រយុទ្ធ ហើយក៏ជារយៈពេល៧០ឆ្នាំ ដែលវិទ្យុសម្លេងវៀតណាមផ្សាយសេចក្តី អំពាវនាវឲ្យប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ របស់លោកប្រធានហូជីមិញលើ រលកវិទ្យុសម្លេងវៀតណាម.
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០ នៃវិទ្យុសម្លេងវៀតណាមផ្សាយ សេចក្តីអំពាវនាវប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ របស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៦-ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦)។ នៅក្នុងពិធីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានរំលឹកឡើងវិញនូវអនុស្សវរីយ៍រយៈពេល៧០ឆ្នាំ នៃទិវាប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធហើយក៏ជារយៈពេល៧០ឆ្នាំដែលវិទ្យុសម្លេងវៀតណាម ផ្សាយសេចក្តីអំពាវនាវឲ្យប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ របស់លោកប្រធានហូជីមិញ លើរលកវិទ្យុសម្លេងវៀតណាមផងដែរ។ លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖
“លោកប្រធានហូជីមិញជាអ្នកណែនាំ ឲ្យបង្កើតវិទ្យុសម្លេងវៀតណាម។ ក្នុងប៉ុន្មានថ្ងៃដំបូងនៃរដ្ឋវៀតណាម ប្រជាធិបតេយ្យសាធារណៈរដ្ឋក្មេងខ្ចីនោះ លោកប្រធានហូជីមិញ បានអញ្ជើញថ្លែងមតិនិងសំណេះសំណាល ជាមួយប្រជាជននិងយទ្ធជនជាច្រើនលើក ស្តីអំពីគោលនយោបាយរបស់បក្ស របស់ រដ្ឋាភិបាលតាមរយៈរលករបស់វិទ្យុសម្លេងវៀតណាមផងដែរ។ លោកបានចាត់ទុក វិទ្យុសម្លេងវៀតណាម ជាឧបករណ៍មានប្រសិទ្ធភាព មួយបម្រើសកម្ម ភាពរបស់បក្សនិងរដ្ឋាភិបាល។ ខណៈពេលដែលប្រទេសជាតិ ស្ថិតក្នុងគ្រោះថ្នាក់ លោកបានប្រើរលកផ្សាយសម្លេង ដើម្បីផ្សាយបទបញ្ជាប្រយុទ្ធ ដើម្បីអំពាវនាវនិង លើកទឹកចិត្តប្រជាជនគ្រប់រូបធ្វើការតស៊ូប្រឆាំង អាណានិគមនិយមបារាំងសង្គ្រោះ ប្រទេសជាតិ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម