
អគ្គនាយក VOV លោក Nguyen The Ky ថ្លែងមតិនៅពិធីនេះ
នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ វិទ្យុសម្លេងវៀតណាម (VOV) បានរៀបចំពិធីប្រកាសការផ្សាយជាផ្លូវការ ការផ្សាយទូរទស្សន៍ឌីជីថល តាមបច្ចេកទេស DVB-T២ នៅ Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម។ ប្រការនេះនឹងរួមចំណែកបង្កើនប្រសិទ្ធភាព នៃការងារផ្សព្វផ្សាយឃោសនា បម្រើប្រជាជននៅស្រុកកោះ Phu Quoc រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅស្រុក Phu Quoc និយាយដោយឡែក នៅខេត្តKien Giang និយាយរួម។ ថ្លែងមតិនៅពិធីនេះអគ្គនាយក VOV លោក Nguyen The Ky បានឲ្យដឹងថា៖
“ព្រឹត្តិការណ៍នេះមានអត្ថន័យខាងនយោបាយដ៏សំសែន់ ដោយរួមចំណែកបង្រួញគំលាតក្នុងការទាក់ទង ជាមួយ នឹងការឃោសនាព័ត៌មានដ៏សំខាន់ៗ របស់បក្ស រដ្ឋ ចំពោះប្រជាជននៅតំបន់ព្រៃភ្នំ តំបន់ឆ្ងាយដាច់ស្រយាយ និងតំបន់ព្រំដែនកោះសមុទ្រ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម