អគ្គនាយកវិទ្យុសម្លេងវៀតណាម Do Tien Sy បានលើកឡើងអំពីការអភិវឌ្ឍថ្មីរបស់វិទ្យុសម្លេងវៀតណាមក្រោយរយៈពេលជិត ៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ហើយក្លាយទៅជាភ្នាក់ងារសារព័ត៌មានស្នូល ពហុប្រព័ន្ធផ្សព្វផ្សាយ ពហុវេទិកា។
វិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិប៊ុលហ្គារី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ (រូបថត៖ VOV)
កិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាលថ្មីរវាងវិទ្យុសម្លេងវៀតណាម
(VOV)
និងវិទ្យុជាតិប៊ុលហ្គារី (BNR) នឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរសម្រេចបានជោគជ័យដ៏ធំធេងជាង
ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
នោះគឺជាការអះអាងរបស់អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Do Tien Sy និងអគ្គនាយកវិទ្យុជាតិប៊ុលហ្គារីលោក Milen Mitev ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថានីយ៍ទាំងពីរ
ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែមីនានេះ នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ
អគ្គនាយកវិទ្យុសម្លេងវៀតណាម Do Tien Sy បានលើកឡើងអំពីការអភិវឌ្ឍថ្មីរបស់វិទ្យុសម្លេងវៀតណាមក្រោយរយៈពេលជិត
៨០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ហើយក្លាយទៅជាភ្នាក់ងារសារព័ត៌មានស្នូល
ពហុប្រព័ន្ធផ្សព្វផ្សាយ ពហុវេទិកា។ លោកអគ្គនាយក Do Tien Sy បានឲ្យដឹងថា
វិទ្យុសម្លេងវៀតណាម និងវិទ្យុជាតិប៊ុលហ្គារី
មានទំនាក់ទំនងយូរអង្វែងជាមួយនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាកាលពី
១៦ ឆ្នាំមុន (២០០៨)។ អនុស្សារណៈដែលបានចុះហត្ថលេខានាថ្ងៃនេះមានចំណុចថ្មី
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ
និងមានប្រសិទ្ធភាពរវាងវិទ្យុទាំងពីរនាពេលខាងមុខ។
“ការផ្លាស់ប្តូរព័ត៌មានរវាងវិទ្យុទាំងពីរគឺចាំបាច់ណាស់។
យើងអាចសហការគ្នាដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជួយឧបត្ថម្ភបច្ចេកទេស
និងផ្តល់ប្រឹក្សាលើបញ្ហាប្រព័ន្ធផ្សព្វផ្សាយថ្មី។ យើងជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យុទាំង
២
នាពេលខាងមុខជនវៀតណាទាំងនៅក្នុងស្រុក
និងនៅបរទេសកាន់តែយល់ដឹងបន្ថែមអំពីទឹកដីប៊ុលហ្គារី”។
រីឯខ្លួនវិញ
អគ្គនាយកវិទ្យុជាតិប៊ុលហ្គារីលោក Milen Mitev បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនើបរបស់វិទ្យុសម្លេងវៀតណាម
ព្រមទាំងសម្តែងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យុទាំងពីរដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងនាពេលខាងមុខផងដែរ៕