ព័ត៌មាន

វិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ បានរួមចំណែកពង្រឹង និងអភិវឌ្ឍន៍តំនាក់ទំនងសហប្រតិបត្តិការរបស់ភាគីទាំងពីរ ធ្វើឲ្យខ្លឹមសារកម្មវិធីផ្សាយមានភាពសម្បូរបែប និងជួយផ្លាស់ប្តូរព័ត៌មានឱ្យឆាប់រហ័សជាង រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-កម្ពុជា។
  វិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍  

នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ កម្ពុជា ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Do Tien Sy និងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ដំណាក់កាល ២០២២-២០២៥។ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ បានរួមចំណែកពង្រឹង និងអភិវឌ្ឍន៍តំនាក់ទំនងសហប្រតិបត្តិការរបស់ភាគីទាំងពីរ ធ្វើឲ្យខ្លឹមសារកម្មវិធីផ្សាយមានភាពសម្បូរបែប និងជួយផ្លាស់ប្តូរព័ត៌មានឱ្យឆាប់រហ័សជាង រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-កម្ពុជា។ តាមនោះ ភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរកម្មវិធីវិទ្យុ និងទូរទស្សន៍ សហការផលិតកម្មវិធីវិទ្យុ និងទូរទស្សន៍ ផ្លាស់ប្តូរគណៈប្រតិភូ សហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាវិទ្យុ-ទូរទស្សន៍ និងជួយសម្រួលការផ្សាយតាមបណ្តាញវិទ្យុ និងទូរទស្សន៍ផងដែរ៕


top