
វិទ្យាស្ថានការពារប្រទេសត្រូវក្តាប់ជាប់សភាពការណ៍លើកកំពស់សមត្ថភាពព្យាករណ៍យុទ្ធសាស្ត្រ
នេះជាសំណូមពរដែលបានប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងការក្នុងពិធិរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាប្រពៃណីនិងទទួលគ្រឿងឥស្សារិយ៍ឯករាជ្យថ្នាក់ទីមួយរបស់វិទ្យាស្ថានការពារប្រទេស នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧។ ប្រធានរដ្ឋបានសង្កត់ធ្ងន់ទៅលើភារកិច្ចការពារឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសជាតិ ក្នុងសភាពការណ៍ថ្មីត្រូវទាមទារអោយកងទ័ពប្រជាជននិយាយរួម និងវិទ្យាស្ថានការពារប្រទេសនិយាយដោយឡែក ត្រូវបន្តពង្រីកតួនាទីស្នូល ក្នុងបុព្វហេតបង្កើនកិច្ចការពារប្រទេស ការពារមាតុប្រទេស។ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើអោយវិទ្យាស្ថានត្រូវធ្វើសេនាធិការទាន់ពេលវេលាជាមួយបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធានិងក្រសួងការពារជាតិអំពីបញ្ហាការពារប្រទេស យោធា ការពារមាតុប្រទេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម