ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

វិថីឱសថបុរាណឡានអ៊ុង (Lan Ong) - កេរដំណែលរបរឱសថ

ចាប់​ផ្តើម​នៅ​ថ្ងៃចុង​សប្តាហ៍​ ខែឧសភា ឆ្នាំ២០២៤ ភ្ញៀវទេសចរ​ក្នុងស្រុក​ និង​ បរទេស​ អាច​អញ្ជើញទៅ​ទស្សនា​បរិយាកាស​អង្គតាំង​ពិព័រណ៍​ ឧទ្ទេសនាម​អំពីរបរ​ឱសថ​បុរាណ​ឡាន​អ៊ុង​ (Lan Ong)...

ចាប់​ផ្តើម​នៅ​ថ្ងៃចុង​សប្តាហ៍​ ខែឧសភា ឆ្នាំ២០២៤ ភ្ញៀវទេសចរ​ក្នុងស្រុក​ និង​ បរទេស​ អាច​អញ្ជើញទៅ​ទស្សនា​បរិយាកាស​អង្គតាំង​ពិព័រណ៍​ ឧទ្ទេសនាម​អំពីរបរ​ឱសថ​បុរាណ​ឡាន​អ៊ុង​ (Lan Ong)នៅ​សាល​ប្រជុំ​ភុក​កៀន​ (Phuc Kien) លេខ​៤០​ ផ្លូវ​ឡាន​អ៊ុង​ (Lan Ong) ហាណូយ​។​ នេះ​ជា​សកម្មភាពមួយ​ក្នុង​ចំណោម​សកម្មភាព​វប្បធម៌​ផ្សព្វផ្សាយ​កេរ​ដំណែល​វៀតណាម​ បាន​គណៈ​កម្មាធិ​ការ​ប្រជា​ជន​ទីក្រុង​ហាណូយ​ រៀប​ចំ​អំណរ​ខួប​អនុស្សាវរីយ៍​លើកទី​៧០ឆ្នាំ ទិវា​រំដោះ​រដ្ឋធានី​ ថ្ងៃទី​១០ ខែ​តុលា​ និង ខួបអនុស្សាវរីយ៍​លើកទី​៣០០ឆ្នាំ ទិវា​ថ្ងៃកំណើត​របស់​លោក​ ហាយ​ថឿង​ឡាន​អ៊ុ​ង (Hai Thuong Lan Ong) (ឡេ ហូវ​ត្រាក់- Le Huu Trac) - គ្រូដើម​នៃ​មុខរបរ​ថ្នាំ​ឱសថ​បុរាណ​​វៀតណាម​)​។​

បរិយាកាស​ឧទ្ទេសនាម​មុខរបរ​​ឱសថបុរាណ​ ឡាន​អ៊ុង​ (Lan Ong) នៅ​សាល​ប្រជុំ​ភុក​កៀន​ (Phuc Kien) លេខ​៤០ ផ្លូវ​ឡាន​អ៊ុង​ (Lan Ong) ហាណូយ​។​

វិចិត្រករ​ ង្វៀន ថេសឺន​ (Nguyne The Son) ​អភិបាល​សិល្បៈ​នៃអង្គ​តាំងពិព័រណ៍​វិថី​ឱសថ​បុរាណ​ឡាន​អ៊ុង​ (Lan Ong) រៀប​រាប់ថា៖ វិថី​ឱសថបុរាណ​មាន​ប្រវត្តិ​រាប់រយ​ឆ្នាំ ហើយ​តែងជា​ចំណាប់​អារម្មណ៍​សិល្បៈ ​សម្រាប់​អ្នក​បង្កើតកេរដំណែល​។ ជា​ច្រើន​ឆ្នាំបន្តបន្ទាប់​ ប្រតិបត្តិគម្រោង​អភិរក្ស​កេរដំណែល​វប្បធម៌​ហាណូយ​ បង​ក្តុកក្តួរក្នុង​ចិត្ត​ សង្ឃឹមថា​ទីតាំង​វិថី​ឡាន​អ៊ុង​ (Lan Ong) នឹង​មាន​សកម្មភាពជាច្រើន​​ក្នុងមួយ​សប្តាហ៍​ ហើយ​​ទទួលបាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ ព្រមទាំង​ព្រួត​​​ដៃ​អភិរក្ស​របរ​ឱសថ​បុរាណ​នៅតាមដង​​វិថី​នេះ​។​

 

មិនត្រឹម​តែជា​​ជំនោរ​អារម្មណ៍​ មនោសញ្ចេតនា​ហាណូយ​ របស់​​វិចិត្រករ​ ង្វៀន ថេសឺន (Nguyen The Son) នោះទេ ​ប្រជាជន​រដ្ឋធានី​ហាណូយ​ សុទ្ធតែ​មាន​រួម​ក្តី​សប្បាយ​ ពេល​ឃើញ​ក្រុង​ហាណូយ បណ្តាក់​​​បរិយាកាស​តាំងពិព័រណ៍​មុខរបរ​​ឱសថបុរាណ​ ឧទ្ទេសនាម​ដល់​សហគមន៍​ នេះ​ក៏ជា​ទីតាំង​​ស្វែងយល់​អំពី​វប្បធម៌​កេរដំណែល​ហាណូយ​។ ផ្អែក​លើ​រឿងរ៉ាវ​ប្រវត្តិអតីតកាល​ និង បច្ចុប្បន្ន​កាល​ វិចិត្រករ ង្វៀន ថេសឺន​ (Nguyen The Son) បាន​ជម្រើស​ស្នាដៃ​ និង រចនាតំបន់អង្គតាំង​ពិព័រណ៍​រួម​មាន​ពីរ​ផ្នែក​៖ ផ្នែក​ទី១ គឺ​បរិយាកាស​តាំងស្នាដៃ​រូប​ថត តាម​ដំណាក់កាល​ប្រវត្តិ​នៃ​វិថី​ភុក​កៀន​ (Phuc Kien) ឡាន​អ៊ុង (Lan Ong) ថ្នាំចិនសែ​បុរាណ​ ផ្នែកទី​២ គឺរឿងរ៉ាវ​នៃសហគមន៍​អ្នកស្រុក​នៅទីប្រជុំជន​នេះ តាំងពី​ការ​លក់​ថ្នាំ ផ្សំច្នៃថ្នាំឱសថបុរាណ​ រហូត​ដល់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​។ ភ្ញៀវទេសចរ​ មកជាមួយនឹង​បរិយាកាស​តាំង​ថ្នាំឱសថបុរាណ​ឡាន​អ៊ុង​ (Lan Ong) នៅ​បាន​យល់អំពី​ប្រវត្តិ​សាស្រ្ត​ យល់អំពី​រឿង​រ៉ាវ​ និង មុខរ​បរ​ធ្វើ​ថ្នាំ​។​ ទីនេះ មានសៀវភៅកម្រ​ជាច្រើន នៃខឿន​ឱសថបុរាណ​វៀតណាម​ ដូចជា សៀវភៅ​របស់​ គ្រូពេទ្យ​ ហាយ​ថឿង​ឡាន​អ៊ុង​ (Hai Thuong Lan Ong) ទន្ទឹមនោះ​ទីនេះនៅ​​មាន​តាំង​បង្ហាញ​ឧបករណ៍​ច្នៃ​ឱសថ​ គ្រប់​ស្រទាប់ ជាមួយ​នឹង​ឱសថបុរាណ​ ថ្នាំចិន​សែ ។ល។ កំពុង​តាំងលក់នៅទីនេះ​។​

 

តាម​រយៈ​ការតាំង​ពិព័រណ៍​​​ឧទ្ទេសនាម​វិថី​មុខរ​បរ ភ្ញៀវទេសចរនៅបាន​​ចូល​រួម​ប្រាស្រ័យ​ជាមួយ​នឹង​គ្រូថ្នាំ  ស្វែងយល់អំពី​ផលិតផល​​ឱសថ​ មូលដ្ឋាន​ផលិត​ថ្នាំ​បុរាណ​ អង្គភាព​ព្យាបាល​ជំងឺ​ តាម​វិធី​សាស្រ្ត​វេជ្ជសាស្រ្ត​បុរាណ​ នៅតាម​ដង​ផ្លូវ​ឡាន​អ៊ុង​ (Hai Thuong Lan Ong)។ គ្រូពេទ្យ​ ង្វៀន វ៉ាន់​ហ្វ័រ​ (Nguyen Van Hoa) មាន​​ឱសថដ្ឋាន​នៅទីនេះ​រៀប​រាប់ថា៖ លោក​ រួមនឹង​ឱសថដ្ឋាន​ចំណាស់​នៅតាម​ដង​ផ្លូវ​ឡាន​អ៊ុង​ (Lan Ong) បាន​ជម្រើស​ដោយ​ហ្មត់ចត់​នូវ​គ្រឿង​វត្ថុ ឧបករណ៍​ផ្សំថ្នាំ ដើម្បី​យក​មកតាំង​នៅ​ទីនេះ អាយុ​កាល​​នៃ​ឧបករណ៍​ មធ្យោបាយ​ នៅ​រយៈ​​កាល​អំឡុង​​១០០ឆ្នាំ។ លោក​មានមោទនភាព​ចំពោះ​មុខរបររបស់​ខ្លួន​ ស្រឡាញ់ទីប្រជុំជន​ដែល​បានផ្សារភ្ជាប់​នឹង​ជីវិត​បុព្វហេតុ​របស់​លោក នៅលើ​ដែនដី​ក្រុង​ហាណូយ​នេះ​។​

 

រួម​ជាមួយ​នឹង​បរិយាកាសនៃការ​តាំង​ពិព័រណ៍​មុខរបរ​ថ្នាំ ប្រជាជន​ និង ភ្ញៀវទេសចរ​ក៏បាន​ពិសោធន៍​ចាប់​ជីពចរ​ គក់ច្របាច់ ចុច​ជីពចរ​ ពីគ្រោះប្រភេទ​ថ្នាំ​បុរាណ​ ថ្នាំកម្រ ព្រឹត្តទៅ​ដោយ​គ្រូពេទ្យ​ ដែលមាន​ឱសថដ្ឋាន​នៅ​តាម​ដង​ផ្លូវ​ឡាន​អ៊ុង (Lan Ong)​។ ការតាំង​​​បរិយាកាស​​ពិព័រណ៍ នៅ​​ទីប្រជុំជន​ឱសថ​បុរាណ​ឡាន​អ៊ុង​ (Lan Ong) ពីមួយ​ជំហាន​ទៅ​មួយ​ជំហាន ​ស្នង​បន្ត​ភាព​ប្រណីត​នៃ​ឱសថបុរាណវៀតណាម​​នា​បច្ចុប្បន្ន​ផង​ ព្រមទាំង​ចូល​រួម​ថែទាំសុខភាព​ជូន​ប្រជាជន​ និងជាទីតាំង​វប្បធម៌​ទេសចរណ៍​កេរដំណែល​មួយ​ ដែល​ភ្ញៀវទេសចរ​អន្តរជាតិស្រឡាញ់​ចូល​ចិត្ត​ស្រឡាញ់​ផង​ដែរ​។

 

វិថី​ឡាន​អ៊ុង​ (Lan Ong) មានប្រវែង​១៨០​ម៉ែត្រ​ ចំណុះ​សង្កាត់​ហាង​បូ (Hang Bo) ខណ្ឌហ្វាង​គីម (Hoang Kiem) ហាណូយ​។ ដង​ផ្លូវ​នេះ មាន​ឈ្មោះ​គ្រូពេទ្យល្បី​ ឡេ ហូវ​ត្រាក់ (Le Huu Trac) (១៧២០ - ១៧៩១) តែង​ហៅ​ថា​ ហាយ​ថឿន​ឡាន​អ៊ុង​ (Hai Thuong Lan Ong)។ មុខរបរ​ឱសថបុរាណ​ លក់ថ្នាំ​បុរាណ​ ថ្នាំចិន​សែ​ (ថ្នាំ​វេជ្ជសាស្រ្ត​បុរាណ​) រីក​ចម្រើន​ខ្លាំង​ក្លា​ នៅ​តាម​ដងផ្លូវ​​​ឡាន​អ៊ុង​​​ (Lan Ong) មាន​គ្រូសារ​ចុះបញ្ជី​អាជីវកម្ម​ជិត​៩០%​ នៅ​លើ​ភូមិសាស្រ្ត​នេះ។ កាល​ដើម​ឡើយ ផ្លូវនេះមានឈ្មោះថា ភុកកៀន​ (Phuc Kien) ដោយ​សារមាន​ជនជាតិ​ចិន​រស់នៅ​ច្រើន​កុះករ​។ ក្រោយ​មក​ប្រជាជន​វៀតណាម​ គ្រូពេទ្យ​វៀតណាម​ក៏ប្រកប​មុខរបរ​ឱសថ​នៅទីនេះ ហើយ​ល្បី​រន្ទឺ​។ បន្ទាប់មក វិថីបាន​ប្តូរឈ្មោះ​ជា​​ ឡាន​អ៊ុង​ (Lan Ong)។ រហូតដល់​បច្ចុប្បន្ន​ ឱសថដ្ឋាន​បុរាណ​នៅតាម​ដង​ផ្លូវ​ឡាន​អ៊ុង​ (Lan Ong) នៅតែលក់ដូរ​ និង អភិរក្ស​មុខរបរ​ ក៏ដូចជា​លក្ខណៈសម្រស់​វប្បធម៌​នៃ​វិថី​បុរាណ​ហាណូយ​។​

 អនុវត្ត​៖ ត្រឹន​ ថាញ​យ៉ាង​ - ប៊ិច​វឹន /កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top