រូបថត

វិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) អ្នកតភ្ជាប់ស្ពានវប្បធម៌ដោយវិចិត្រសិល្បៈ

បាន​ស្គាល់ថា​ជា​វិចិត្រការិនីមាន​​ទេពកោសល្យ​ម្នាក់​នៅ​ទ្វីប​អាស៊ី​ ស្នាដៃ​របស់​​វិចិត្រការិនី វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) បច្ចុប្បន្ន​បានតាំង​នៅ​សារមន្ទីរ​វិចិត្រសិល្បៈ​អន្តរជាតិ​ចំនួន​១៦​កន្លែង​​​នៅលើ​ពិភពលោក​។​

បាន​ស្គាល់ថា​ជា​វិចិត្រការិនីមាន​​ទេពកោសល្យ​ម្នាក់​នៅ​ទ្វីប​អាស៊ី​ ស្នាដៃ​របស់​​វិចិត្រការិនី វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) បច្ចុប្បន្ន​បានតាំង​នៅ​សារមន្ទីរ​វិចិត្រសិល្បៈ​អន្តរជាតិ​ចំនួន​១៦​កន្លែង​​​នៅលើ​ពិភពលោក​។​

វិចិត្រការិនី វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) បាន​ស្គាល់​ថាជា​វិចិត្រការិនី​ម្នាក់​ ​មានទេពកោសល្យ​នៅ​ទ្វីប​អាស៊ី។​

កាលពីអាយុ​១២ឆ្នាំ ​វិចិត្រការិនី វ៉ាន់ យឿង​ថាញ​ (Van Duong Thanh)  ចូល​រៀន​នៅ​សកលវិទ្យាល័យ​វិចិត្រសិល្បៈ​វៀតណាម​។ ជា​អ្ន​ក​ស្រឡាញ់​អក្សរ​សិល្ប៍​តាំងពី​តូច​ម្លេះ​ ដូច្នេះ​វិចិត្រការិនី វ៉ាន់ យឿង​ថាញ​ (Van Duong Thanh)  តែង​យក​ចិត្ត​ទុក​ដាក់​ដល់​​កាសែតសិល្បៈ​។ ដោយ​ចំនួន​​ចុះផ្សាយ​តិចតូច​ តែមានការ​​​កម្ម៉ង់​​ច្រើន​ ​​បានជាធ្វើ​ឱ្យ​តម្លៃ​កាសែត​​មាន​តម្លៃ​​ថ្លៃ​ ជាពិសេស​​ចំពោះ​និស្សិត​ក្រីក្រម្នាក់​ដូចជា​​ វ៉ាន់ យឿង​ថាញ (Van Duong Thanh)

ថ្ងៃមួយ​​​បាន​កាន់​កាសែត​លើ​ដៃដោយ​ច្នៃ​ដន្យ​ ហើយ​នេះ​ជា​លើក​ដំបូង​ដែល​ ​វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) សំឡឹង​ឃើញ​គំនូរ​របស់​វិចិត្រករ​វ័យ​ចំណាស់​វៀតណាម​ ទោះបី​នេះ​គ្រាន់តែ​ជា​រូបភាពបំភ្លឺ​​មួយ​។ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) នឹកឃើញថា៖ ពេល​សំឡឹងឃើញ​រូប​ភាពបំភ្លឺ​​របស់លោក​​ ប៊ូយ​ ស្វឹន​ផាយ (Bui Xuan Phai) វ៉ាន់​ កាវ​ (Van Cao) ង្វៀន​សាង (Nguyen Sang)​។ល។ ខ្ញុំរីករាយ និង​ កោត​សសើរ​ណាស់។ ខ្ញុំ​បាន​សន្សំប្រាក់៥​សូ ​ដោយមិនពិសា​​អាហារ​ពេល​ព្រឹក​ សម្រាប់ទិញ​កាសែត​សិល្បៈ​។ អាន​រួច​ ខ្ញុំ​កាត់​រូប​ភាព​បំភ្លឺ​​របស់ពួកគាត់​ បិទ​ចូល​​សៀវភៅ​ទុក​ធ្វើ​ជា​អនុស្សាវរីយ៍​

អ្នក​ទស្សនា​​សំណេះសំណាល​ជាមួយនឹង​វិចិត្រការិនី​ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) តាម​រយៈ​ស្នាដៃ​របស់​លោក​ស្រី​។​

ពេល​វេលា​កន្លង​ទៅ​ កាលនៅ​អាយុ​១៧ឆ្នាំ​ វ៉ាន់​ យឿង​ថាញ​ (Van Duong Thanh) បាន​​បង​ប្រុស​​នាំទៅ​សួរសុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់​​។ ក្នុង​ជំនួប​នោះ ខ្ញុំ​បាន​ឃើញ​មនុស្សម្នាក់​​រាង​ស្គម​ ច្រមុះខ្ពស់ ភ្នែក​រូង​ ប៉ុន្តែកែវ​ភ្នែក​គាត់​​ថ្លាឈ្វេង​ ស្អាត​ដូច​ជា​​កែវភ្នែក​ទាំង​គូ របស់​ Van Gogh​។ ខ្ញុំ​​​ដឹងច្បាស់ភ្លាមថា​ នោះគឺ​​លោក​ ប៊ូយ​ ​ស្វឹន​ផាយ​ (Bui Xuan Phai)​។ ខ្ញុំ​​ជម្រាបសួរ ​និង​ហៅ​ឈ្មោះ​​គាត់​ វិចិត្រការិនី​ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) រលឹកឡើងនូវ​​ជំនួបដ៏​សំខាន់ ក្នុង​ដំណើរ​​វិចិត្រសិល្បៈ​​របស់​ខ្លួន​។​

វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) ជា​វិចិត្រការិនីមាន​​វ័យ​ក្មេងជាង​គេ ​ដែល​មាន​​ស្នាដៃ​តាំង​នៅ​សារមន្ទីរ​សិល្បៈ​អន្តរជាតិ​វៀតណាម​ កាលពីមាន​​អាយុទើប​តែ​​​២០ឆ្នាំ​ នោះ​​ជា​ផ្ទាំងគំនូរ​​ថ្នាំ​ប្រេង​​ឈ្មោះ ផ្កាវាយោលេតា ស

នៅ​ឆ្នាំ​១៩៨០ វិចិត្រការិនី​ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) ​ទៅ​ធ្វើការ​​​នៅ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​វប្បធម៌​ (ក្រសួង​វប្បធម៌​ កីឡា​ និង​ទេសចរណ៍​)។ បន្ទាប់​មក​ លោកស្រី​ បាន​បញ្ជូន​ទៅ​សិក្សា​​បរិញ្ញាបត្រ​ជាន់ខ្ពស់​​ផ្នែក​ខាងភាសា ​នៅ​ប្រទេស​​ស៊ុយអែត។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) បាន​ក្លាយ​ជា​អ្នក​គ្រួ​អាស៊ី​ដំបូង​បង្អស់​ ដែល​បង្រៀន​អំពី​វិចិត្រសិល្បៈ​ដោយ​ភាសាស៊ុយអែត។ គាត់​ក៏ជា​វិចិត្រ​​ការិនី​​​ដំបូងបង្អស់​​របស់​វៀតណាម ដែលទទួល​បាន​ការស្រឡាញ់​ចូល​ចិត្តពីនិស្សិត​បរទេស​ ​​រហូតដល់បានបង្កើត​​បាន​ជា​​សមាគម​វិចិត្រ​សិល្បៈ​​ ដោយ​​ដាក់ឈ្មោះថា ថាញ​-Gruppen​។

ស្ទាត់​ជំនាញ​ភាសាបរទេស​ ស្ទាត់​ជំនាញ​ខាង​បច្ចេកទេស​វិចិត្រសិល្បៈ​ ភ្លាមនោះគំនូរ​របស់​ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) ក៏មាន​​ភាព​ល្បីរន្ទឺ​​នៅ​តាម​ប្រទេស​ជាច្រើន​​លើ​ពិភពលោក​។ ផ្ទាំងគំនូររបស់គាត់ ដែល​ពោរពេញ​ទៅ​ដោយ​ព្រលឹង​ជាតិ​វៀតណាម​ កំពុង​បាន​​តាំង​នៅ​សារមន្ទីរ​ជាតិ​ទាំង​១៦​កន្លែង​លើពិភពលោក​ ថែមទាំង​​ទទួល​​បាន​​ពានរង្វាន់​ឆ្នើម​​ជា​ច្រើន​ សម្រាប់​វិចិត្រការិនី​រូបនេះ​ ក្នុងនោះ​ពិសេស​​គឺ​ពានរង្វាន់​ សិល្បៈ​​ល្អឯក​អន្តរជាតិ របស់ ​CFMI នៅ​ឆ្នាំ​១៩៩៥​។​

ផ្ទាំង​គំនូរ​​របស់ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) គឺ​ជាការ​​គួបផ្សំ​រវាង​រចនាបថ​បែប​​អាស៊ី​បូព៌ា និង ​អ៊ឺរ៉ុប​ ដែលនៅទី​នោះ​​​គឺបច្ចេកទេសវិចិត្រសិល្បៈ​ទំនើប​របស់​​លោក​ខាងលិច​បាន​​អនុវត្ត​យ៉ាង​​ប្រណីត​។ ទ្រង់ទ្រាយ​​តុល្យភាព​ ពណ៌សម្បុរ​​ឆ្នើតឆាយ​ ​ផ្ទៃមុខ​​រស់រវើក​ លាយ​លំ​​នឹង​ភាព​ស្រមើស្រមៃ​​បន្តិច​​ ជា​​សញ្ញា​​​ពោរពេញ​​ដោយ​​រចនាបថ​បែប​ដោយ​ឡែក​របស់ ​វ៉ាន់ យឿង​​ថាញ​ (Van Duong Thanh)

វិចិត្រ​ការិនី​ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) ជា​ជនជាតិ​វៀតណាម​ដំបូងបង្អស់​ ​ដែលត្រូវបាន​ជ្រើស​ចូល​រួម​កម្ម​​វិធី​សិល្បៈ​​អន្តរជាតិ​ពិសេស​​របស់​CFM Snecma និង​ អាមេរិក - បារាំង​​​ទាំងពីរ​​លើកដែរ​​​​នៅ​ឆ្នាំ​១៩៩៥ និង​ឆ្នាំ១៩៩៧ (International Excellence of Arts) និង «កិត្តិនាមមាតុភូមិវៀតណាម» ឆ្នាំ២០០៧ នៅ​​មហាវិទ្យាល័យ​បូរាណ ​វ៉ាន់​មីវ​ ក្វឹក​​ ទឺយ៉ាម (Van Mieu Quoc Tu Giam) និង​​ទទួល​បាន​រង្វាន់​​មកពី​វេទិកា​ថ្នាក់ដឹក​នារី​​អន្តរជាតិ​​ឆ្នាំ​២០១៨ និង​ឆ្នាំ២០១៩។ 

ពណ៌ស្រាល​​រហូតដល់ពណ៌ឆ្នើរឆាយ​ ស្នាម​គំនូស​​ស្រាល​រហូតដល់​គូសវៀស​​ខ្លាំងក្លា​ ឯកភាពជាមួយ​​នឹងការគួបផ្សំ​​ស៊ី​ចង្វាក់​យ៉ាងស្ទាត់​​ជំនាញ​ រវាង​​វប្បធម៌​ប្រជាប្រិយ​ និង​ សិល្បៈ​អរូបី​​ ផ្ទាំង​​គំនូរ ​វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) បាន​នាំ​​យក​រូបារម្មណ៍​ពេញលេញ​ ដោយ​ក្តីស្រឡាញ់ ជ្រាប​ដោយ​ទឹកចិត្ត​​ស្នេហា និង​ការ​​នឹករលឹក​ដល់​​មាតុភូមិ​។ នេះ​ក៏ជា​ប្រភព​​​មនោសញ្ចេតនា​ចម្បង​ក្នុង​ការ​និពន្ធ​​របស់ ​វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) ។ វត្ថុធាតុ​ ព្រលឹង​ជាតិវៀតណាម ​តែង​ឌិត​ជាប់​​លើ​ស្នាម​​គំនូស​របស់គាត់ បានជា ​វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) នៅ​​មាន​រហស្ស​នាម​​ថា​ រាជទូត​​វប្បធម៌វៀតណាម។​

ស្នាម​​គំនូស​ពណ៌ខ្មៅស្រាល​ និង រស់រវើកនៅ​លើ​ផ្ទាំងគំនូរ​របស់ ​វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) មិនអាច​​ណា​បង្កើត​​បាន​ជា​លើក​ទី​ពីរ​។ នោះ​ក៏​ជា​មូលហេតុ​ ដែលគំនូររបស់​វិចិត្រ​ការិនី​ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) ត្រូវបាន​ប្រមូល​​រក្សា​​​ទុក ដោយ​​​​សំណង់​​សាធារណៈ​ដូចជា ​សណ្ឋាគារ​ D.I.C. Star Hotel អគារ Pacific Place, Vinacapital, Galery Piony & Iris, អ្នក​​ប្រមូល​ផ្តុំ​ក្នុង​​ស្រុក​និង​បរទេស​​។ល។​

តាម​​រយៈ​ផ្ទាំងគំនូរ​​១.៨០០ផ្ទាំង និង​ ការ​តាំងពិព័រណ៍​ឯកជន​​ទាំង​៨៥​លើក ​របស់​​វិចិត្រការិនី​វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) បាន​​បង្កើនចំណងមិត្តភាព​និងការយល់ដឹងនូវមាតុភូមិវៀតណាម ពីមិត្តភក្តី​​អន្តរជាតិ​​។ ​​មាន​​​កេរ្តិ៍​ឈ្មោះ​ល្បីមែន​ ​​តែ ​វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) មិន​លង់​​នឹង​​វិមានមាសនោះទេ​​។ មហិច្ឆតា​​បំណងប្រាថ្នា​​របស់​លោក​ស្រី​ គឺ​​ចង់​ចូល​រួម​​ជួយ​បំប៉ន​ទេពកោស​ល្យ​​សិល្បៈ​។ កម្មន្តសាល​ ផ្កាឈូក​ ស នៅ​អាសយដ្ឋាន ​C២៩ ច្រក ២១០ ផ្លូវ ​ងី​តាម (Nghi Tam) ​ហាណូយ​ ​ជា​ទីកន្លែង​ដែល​​លោកស្រី​​ បើក​ថ្នាក់​​បង្រៀន​គូរគំនូរ​​ជាច្រើន​ឆ្នាំមកហើយ​ ទុក​​សម្រាប់​​ប្អូនៗ មាន​ទេពកោសល្យខាង​វិចិត្រសិល្បៈ​​មករៀន​។ ​មកដល់​បច្ចុប្បន្ន​ សិស្ស​របស់​​លោកស្រី ​បាន​ក្លាយ​ជា​និស្សិត​នៅ​​តាម​សកលវិទ្យាល័យ​​អន្តរជាតិ​​ជាច្រើន​។ រាប់​សិប​​ឆ្នាំ​កន្លង​ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) បាន​ផ្តល់​ស្នាដៃ​ជាច្រើន សម្រាប់​​​ការដេញ​ថ្លៃ ​យក​ប្រាក់​ធ្វើ​ជា​មូលនីធី ​សម្រាប់​កុមារ​​ជួបការ​លំបាក​ ​បើក​បន្ទប់​​គំនូរ​មិន​រកប្រាក់​ចំណេញ​ក្នុង​អំឡុង​ពេល​៣ឆ្នាំ​ ​ចូល​រួមជាមួយ​កម្ម​វិធី​បំបាត់ភាព​អត់​ឃ្លាន កាត់បន្ថយ​ភាព​ក្រីក្រ​ នៃ​​​កម្មវិធី​អភិវឌ្ឍន៍​​​របស់​អង្គការ​​សហប្រជាជាតិ​ (UNDP) នៅ​​ហាណូយ​ ឬ​​ផ្ញើ​​​​ស្នាដៃ​ទុកជូនការ​​​​ដេញ​​ថ្លៃ ​បង្កើត​មូលនិធី​​អាហារូបករណ៍​​ទេពកោសល្យវ័យក្មេង ​នៅប្រទេសអាមេរិក។ល។ 

 

វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) ចង់បញ្ជូនមនោសញ្ចេតនា​ដល់​ប្អូនៗ​ដូច​ជា​ ថាញ (Thanh) ​ពីអតីតកាល​ ដែល​មាន​ទេពកោសល្យ​វិចិត្រសិល្បៈ​ ប៉ុន្តែ​មាន​ជីវភាពលំបា​ក បានរៀប​រាប់​ថា​​៖ កុមារី​ វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) បាន​ឆ្លងកាត់​ស្ថានភាពលំបាកលំបិន​​ដើម្បី​​​ទទួល​បាន​ជោគ​ជ័យ​ ប្អូន​ៗ​ក៏អាច​ធ្វើបាន​​ គ្រាន់​តែហ៊ាន​បោះជំហាន​​​តាម​​សុបិន ​និង ​មហិច្ឆតារបស់ខ្លួន​​ វិចិត្រការិនី ​វ៉ាន់ យឿង​ថាញ​ (Van Duong Thanh) ចែក​រំលែក​​អំពី​មូលហេតុ​ គាត់ត្រឡប់​​មក​ប្រទេស​​វៀត​ណាម​ ដើម្បី​​អនុវត្ត​ក្តី​​ប្រាថ្នា​​របស់​ខ្លួន​៕​

អត្ថបទ៖ ថាវ​វី រូបថត៖ ថាញ​យ៉ាង ឯកសារ​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top