ខេត្តនិញធ្វឹន (Ninh Thuan) បានដាក់ចេញគោលដៅដល់ឆ្នាំ២០២៥ បង្កើនផ្ទៃដីផលិតកម្មអំបិលឡើងដល់ ៣.២៦៧ ហិកតា ទិន្នផលសម្រេចបាន៥៥០.០០០តោនក្នុងមួយឆ្នាំ។ ក្នុងនោះ ផ្ទៃដីផលិតអំបិលក្រាម នៅលើទីធ្លាក្រាលផ្ទាំងប្លាស្ទិក ២០០ហិកតា ទិន្នផលសម្រេចបាន១៥០.០០០តោន។ ទិន្នផលអំបិលកែច្នៃសម្រេច១០០.០០០តោន។ ដល់ឆ្នាំ២០៣០ ទូទាំងខេត្តរក្សាស្ថេរភាពផ្ទៃដីផលិតអំបិលចំនួន៣.២៦៧ហិកតា ទិន្នផលសម្រេចបាន៦៥០.០០០តោនក្នុងមួយឆ្នាំ។