វាលផ្កាកូស្មូសពណ៌លឿងបំភ្លឺនៅជើងស្ពាន ឡុងបៀន (Long Bien)

 

នៅជើងស្ពាន ឡុងបៀន (Long Bien) បរិយាកាសមួយដែលពោរពេញទៅ​ដោយ​ពណ៌បៃតងកំពុងបង្កើតជាបណ្តើរៗ។ ផ្កាកូស្មូសពណ៌លឿងរាប់ម៉ឺន បានរីក​ស្គុះស្គាយយ៉ាងត្រចះត្រចង់ បន្ថែមលម្អវាលដុះដីទន្លេ ហ៊ុង (Hong) ដែលធ្លាប់ជា​ទីគំនរសំរាម។ ការផ្លាស់ប្តូរដោយអព្ភូតហេតុនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់សហគមន៍ និងអាជ្ញាធរក្នុងតំបន់។

ពីមុន វាល​​ដីដុះនៅ​មាត់ទន្លេហ៊ុង (Hong)  គឺជាទីរហោស្ថាននៃទីក្រុង។ កាកសំណល់​ ថង់ nilon ដប... គរទាំងគំនរ​លើ​ផ្ទៃដី​ធំ​មួយ ។ ក្លិន​ស្អុយ​ដ៏​ខ្លាំង​បាន​បណ្តេញ​សត្វ​ ហើយ​ទេសភាព​បាក់ច្រាំងទន្លេ ហ៊ុង (Hong)   ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ។

ទោះយ៉ាងណាក៏ដោយ ដោយមានការចូលរួម​ពីអាជ្ញាធរមូលដ្ឋាន អង្គការសង្គម និងប្រជាពលរដ្ឋ វាល​ដីដុះនៅ​មាត់​ទន្លេ ហុង (Hong) ត្រូវបានស្តារឡើងវិញ។ កាកសំណល់រាប់ពាន់ម៉ែត្រគុបត្រូវបានប្រមូល និងកែច្នៃ។ អ្នកជំនាញបរិស្ថានបានកែលម្អដី ដាំដើមឈើ ផ្កា និងស្មៅ បង្កើតប្រព័ន្ធអេកូឡូស៊ីថ្មី។ ជាពិសេស ផ្កាកូស្មូសពណ៌​លឿងជាប្រភេទផ្កា ដែលមានពណ៌ភ្លឺ និង​លូតលាស់ពូកែ  បានស្រូបយក​បរិយាកាស បង្កើតជា​កម្រាលព្រំផ្កាពណ៌លឿងភ្លឺចិញ្ជាច។

ការផ្លាស់ប្តូរនៃវាល​ដីដុះនេះ ​មិនត្រឹមតែនាំមកនូវតម្លៃសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកែលម្អបរិយាកាសរស់នៅផងដែរ។ ដើមឈើជួយត្រងខ្យល់ កាត់បន្ថយការបំពុលដោយសំឡេង និងបង្កើតបរិយាកាសរស់នៅបរិសុទ្ធ។ វាលដី​ដុះក្លាយជាសួតពណ៌បៃតងនៅកណ្តាលទីក្រុង ដែលរួមចំណែកកាត់បន្ថយឥទ្ធិពលផ្ទះកញ្ចក់ និងបម្រែបម្រួលអាកាសធាតុ។

ក្រៅ​ពី​នេះ វាលដី​ដុះ​ក៏​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ។ នៅពេលព្រឹកព្រលឹម ឬពេលរសៀល មនុស្សជាច្រើនមកទីនេះដើម្បីហាត់ប្រាណ ថ្មើជើង និងរីករាយជាមួយខ្យល់អាកាសបរិសុទ្ធ។ យុវជនតែងតែជ្រើសរើសកន្លែងនេះជាកន្លែងថតរូប និងរៀបចំសកម្មភាពក្រៅកម្មវិធីសិក្សា។ វាលដី​ដុះបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតរស់នៅរបស់ប្រជាជនក្នុងតំបន់។

ភាពជោគជ័យនៃការកែលម្អ​វាល​ដីដុះនេះ​គឺជាមេរៀនដ៏មានតម្លៃអំពីការ​សម្របសម្រួលរវាងសហគមន៍ និងអាជ្ញាធរ។ នេះបង្ហាញយើងថា ដោយ​ការតាំងចិត្ត និងសកម្មភាពរបស់មនុស្សម្នាក់ៗ យើងអាចបង្កើតបន្កាស់ប្តូរជាវិជ្ជមានទាំងស្រុងសម្រាប់បរិយាកាសជុំវិញខ្លួន។

 


top