ព័ត៌មាន

វាយោអគ្គីសនីនៅនាយសមុទ្រនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងអនាគតរបស់វៀតណាម

នាព្រឹកថ្ងៃទី ១៦ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាក្រោម ប្រធានបទ “ជំរុញការអភិវឌ្ឍវិស័យវាយោអគ្គីសនីនៅនាយសមុទ្រ វៀតណាម៖ បទ ពិសោធន៍អន្តរជាតិនិងសំណើរគោលនយោបាយ”។
ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៦ មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាក្រោម ប្រធានបទ “ជំរុញការអភិវឌ្ឍវិស័យវាយោអគ្គីសនីនៅនាយសមុទ្រវៀតណាម៖ បទ ពិសោធន៍អន្តរជាតិនិងសំណើរគោលនយោបាយ”។ សិក្ខាសាលានេះត្រូវបានរៀបចំ ឡើងដោយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម សហការជាមួយស្ថានទូតដាណឺម៉ាកប្រចាំ ទីក្រុងហាណូយ។

របាយការណ៍នៅក្នុងសិក្ខាសាលាបានវិភាគ និងបង្ហាញពីទិដ្ឋភាពទូទៅនៃ ដំណើរការអភិវឌ្ឍវាយោអគ្គីសនីនៅនាយសមុទ្រលើទូទាំងពិភពលោក និងលក្ខខណ្ឌ ចាំបាច់ដើម្បីបើកដំណើរការគម្រោងវាយោអគ្គីសនីនៅនាយសមុទ្រដំបូងគេនៅ ប្រទេសវៀតណាម ក៏ដូចជាបទពិសោធន៍ក្នុងការអភិវឌ្ឍគម្រោងវាយោអគ្គីសនីនៅ នាយសមុទ្ររបស់ប្រទេសនិងដែនដីមួយចំនួនដូចជា៖ ដាណឺម៉ាក សហរដ្ឋអាមេរិក ជប៉ុន តៃវ៉ាន់ (ចិន)។
ថ្លែងមតិនៅសិក្ខាសាលានេះ អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Nguyen Duc Hien បានអះអាងថា វៀតណាមមានលក្ខខណ្ឌអំណោយផលជាច្រើន ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មវាយោអគ្គីសនីនៅនាយសមុទ្រដូចជា៖ មានឆ្នេរសមុទ្រវែង ធនធានខ្យល់ដ៏សម្បូរបែប និងតំបន់បាតសមុទ្ររាក់ល្មមសម្រាប់ដំណោះស្រាយគ្រឹះ ដោយស្ថិរភាព។ ជាមួយនឹងសមត្ថភាពផ្តល់ថាមពលអគ្គិសនីស្អាតដ៏ធំសម្បើមក្នុងតម្លៃ ដ៏គួរឱ្យទាក់ទាញ ព្រមទាំងបង្កើតការងារថ្មី និងការទាក់ទាញការវិនិយោគនោះ វាយោអគ្គីសនីនៅនាយសមុទ្រនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធ ថាមពលនាពេលអនាគតរបស់ប្រទេសវៀតណាម៕

top