ព័ត៌មាន

វប្បធម៌វៀតណាមបង្កើតចំណាប់អារម្មណ៍ជាច្រើននៅក្នុងពិធីបុណ្យវប្បធម៌ប្រជាប្រិយបណ្ដាជនជាតិឆែក


វប្បធម៌វៀតណាមបង្កើតចំណាប់អារម្មណ៍ជាច្រើននៅក្នុងពិធីបុណ្យវប្បធម៌ប្រជាប្រិយបណ្ដាជនជាតិឆែក 

ពិធីបុណ្យវប្បធម៌ប្រជាប្រិយបណ្ដាជនជាតិភាគតិច នៅទីក្រុងLitomerice តំបន់ Usti Nad Labem សាធារណហរដ្ឋ​​ឆែក បាន​ប្រព្រឹត្តទៅនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ នេះជា​ព្រឹត្តិការណ៍​សំខាន់បានប្រ​ព្រឹត្ត​ទៅជា​ប្រចាំឆ្នាំ សំដៅផ្សព្វផ្សាយ​វប្បធម៌ប្រពៃណី​នៃបណ្ដាជន​ភាតិច​នៅក្នុង​​តំបន់រួមចំណែកបង្កើនចំណង​សាមគ្គី​ភាព​ការ យោគយល​គ្នាទៅវិញទៅ​មករវាងបណ្ដា​ជនជាតិ​។ លោកស្រី Iveta Pospisilova តំណាងគណៈ​ចាត់តាំង​ បានអោយដឹងថា៖

“ ដោយមានគោលដៅផ្សព្វផ្សាយវប្បធម៌បណ្ដាជនជាតិភាគតិច និងជំរុញការធ្វើសមាហរណកម្ម យើងខ្ញុំ​បាន​អញ្ជើញ​​គណះ​ប្រតិភូវៀត​ណាម មកចូលរួម​សម្ដែង ជួបប្រាស្រ័យ​ជាមួយជនជាតិផ្សេង​ៗ។ គណៈ​ចាត់តាំងមាន​គោលបំណង​​ថា៖ មិត្តវៀតណាមបន្ត​ចូលរួមព្រឹត្តិការណ៍​វប្បធម៌បណ្ដាជន​ជាតិផ្សេងៗ​ទៀត ដើម្បី​ឧទ្ទេសនាម​អំពីវប្បធម៌​វៀ​តណាមផ​ង និងចែករំលែកបទពិសោធន៍ធ្វើសមាហរណកម្មទៀតផង។”

នៅទីនេះ ​ឈុតសម្ដែងអាវផាយវៀតណាមបានបន្សល់ទុកនៅចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លា ចំពោះទស្សនិក​ជន និង​ភ្ញៀវទេសចរ។ លោកស្រី Jana Pacltova ភ្ញៀវទេសចរមួយនាក់ បានអោយដឹងថា៖ 

“ ខ្ញុំស្រ​ឡាញ់​វប្បធម៌វៀត​ណាម និងចង់ស្វែងយល់​អំពីវប្បធម៌​វៀតណាម។​ ឈុតសម្ដែងនានា​បានជួយឧបត្ថម្ភ​ខ្ញុំ យល់ដឹងបន្ថែម​អំពីសំលៀកបំពាក់​របស់បណ្ដាជនជាតិ​ ជាពិសេស​គឺអាវផាយវៀត​ណាម។ យើង​ខ្ញុំយល់ដឹង​បន្ថែម​អំពី​វប្បធម៌​វៀតណាម​ ដើម្បីផ្សព្វផ្សាយ​ចំពោះនិស្សិតនៅ​សាលារៀ​ន៕”

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​


top