បច្ចុប្បន្ននេះ ប្រទេសវៀតណាមគឺជាទីកន្លែងទេសចរណ៍ដ៏ចាប់ចិត្តចំពោះភ្ញៀវអន្តរជាតិ ដូច្នេះវត្ថុអនុស្សាវរីយ៍កាន់តែពេញនិយម ផងដែរ។ ក្រុមយុវជនវៀតណាមមួយក្រុមបានបង្កើតឡើងពាណិជ្ជៈសញ្ញាបាចម៉ូក (Bach Moc) ដើម្បីផលិតចេញបណ្តាវត្ថុអនុស្សាវរីយ៍ធ្វើពីឈើ ជាពិសេស និងបង្ហាញភាពប៉ិនប្រសប់និងការច្នៃប្រឌិតរបស់ជនជាតិវៀតណាម។
ពាណិជ្ជៈសញ្ញា បាចម៉ូក (Bach Moc) បានបង្កើតឡើង នាឆ្នាំ២០១៦ ដោយក្រុមយុវជនចំនួន ៥ នាក់៖ យុវនារី ហ័ងធូថាវ (Hoang Thu Thao) យុវនារី ត្រឹន ង៉ុកយុង (Tran Ngoc Dung) យុវជន ង វ៉ាន់កឿង (Ngo Van Cuong) យុវនារី វូ ធីហ័ន (Vu Thi Hoan) និងយុវនារី ហ័ង ធីប៊ិចង៉ុក (Hoang Thi Bich Ngoc)។ ពួកគេមានគំនិតផ្តួចផ្តើមនូវការផលិតវត្ថុអនុស្សាវរីយ៍ដោយចៃដន្យ។ ជាពិសេស ពួកគេគ្មានចំណេះដឹងអ្វីៗ នូវការគូរប្លង់ ឬវិចិត្រសិល្បៈទេ ប៉ុន្តែ ពួកគេបានចូលរួមយ៉ាងផ្ទាល់ តាំងពីដំណាក់កាលគូរប្លង់ រហូតដល់ដំណាក់កាលផលិត ផ្គុំផលិតផល។
ជាស្ថាបនិកម្នាក់ យុវនារី ហ័ងធូថាវ (Hoang Thu Thao) បានចែករំលែកថា៖ “នៅពេលយើងខ្ញុំស្រាវជ្រាវទីផ្សារ វត្ថុអនុស្សាវរីយ៍ស្ទើរតែជាផលិតផលមកពីប្រទេសចិន រីឯវត្ថុអនុស្សាវរីយ៍ផលិតពីវៀតណាមវិញមិនស្រូវមានច្រើន និងមិនស្អាតទេ។ យល់ដឹងយ៉ាងច្បាស់លាស់នូវការខ្វះខាតនេះ យើងខ្ញុំបានសម្រេចចិត្តផលិតវត្ថុអនុស្សាវរីយ៍ តាមរចនាបទទំនើប ប្លែកៗ ថ្មី ប៉ុន្តែរក្សាទុកលក្ខណៈពិសេសរបស់ប្រទេសវៀតណាម”។
អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើន