ទេសចរណ៍

វត្ត ដៀតាងភីឡាយទឺ (Dia Tang Phi Lai Tu) - ទីទេសចរណ៍វប្បធម៌ចេតភាព

ខេត្ត​​ហាណាម​ (Ha Nam) ​មិនត្រឹមតែ​មាន​វត្តអារាម​ ​តាម​ចុក​ (Tam Chuc) ដែល​ល្បី​​ឈ្មោះ​ឆ្ងាយ​ជិត​ នៅទាំង​មាន​ទីទេសចរណ៍​ចេតភាព​ស្អាតៗ ​និង​សុខស្ងប់​ជា​ច្រើន​ សម្រាប់​​ភ្ញៀវទេសចរ​នៅ​ឆ្ងាយ​អញ្ជើញ​មកទស្សនា​។ វត្ត​អារាម​មួយ​ក្នុង​ចំណៅមវត្ត​​អារាម​ស្អាតៗ ​នៅ​ដែន​ដី​នេះ នោះគឺ​វត្ត​ ដៀតាងភីឡាយ​ទឺ (Dia Tang Phi Lai Tu) ស្ថិត​នៅកំពូល​​ខ្ពង់រាប​​បៃតង​។​

វត្ត ​ដៀតាងភីឡាយ​ទឺ (Dia Tang Phi Lai Tu) (ឈ្មោះ​ដើម​ ហៅថា​វត្ត​ដុង Dung​) ​នៅ​ឆ្ងាយ​ពី​រដ្ឋធានី​ហាណូយ​ប្រហែល​៧០គីឡូម៉ែត្រ​ ដែល​មាន​ភូមិសាស្រ្ត​ហ៊ុង​ស៊ុយ​​​​អារាម​​ផ្អែកខ្នងទៅ​​នឹង​​ភ្នំ ​សងខាង​មាន​រូបសណ្ឋាន​ដូច​រូប​​នាគនៅខាង​ឆ្វេង​​ រូប​ខ្លា​នៅខាង​ស្តាំ​ ជាមួយនឹង​វត្ថុបុរាណ​ពិសិដ្ឋ​ ដែល​មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​។ តាម​​សម្តី​របស់​ចាស់​ព្រឹទ្ធាចារ្យ​នៅ​ក្នុង​ភូមិស្រុក​​ ​វត្ត​ដុង​ (Dung) បាន​​កសាង​នៅ​សតវត្សរ៍​ទី​១១ ដោយ​មាន​ទ្រង់​ទ្រាយ​ជាង​១០០ល្វែង​។ ចន្លោះ​ពេល​មួយ​ ​ស្តេច​ ត្រឹន​ ងែ​តុង​ (Tran Nghe Tong) បាន​យាន​ចូល​​​មក​​​វត្ត​ដុង (Dung) គង់​នៅ​​​លាក់​ខ្លួនស្វែង​រក​ធម៌​ ហើយ​ទី​នេះ​ក៏ធ្លាប់បាន​​ ស្តេច​ ទឺដឹក​ (Tu Duc) យាង​ចូល​មក​​ធ្វើកិច្ច​​បួងសួង​សូម​បុត្រ​ដែរ។​

នៅ​ខែ​ធ្នូ ឆ្នាំ២០១៥ ព្រះចៅ​អធិការ​ ថិច​ មិញ​ក្វាង​ (Thich Minh Quang) និមន្ត​មកកាន់វស្សា​ បួសរៀន​ កសាង​ និង​ផ្លាស់​ឈ្មោះវត្ត​ទៅ​ជា​វត្ត​​ ដៀតាងភីឡាយ​ទឺ (Dia Tang Phi Lai Tu) មានន័យ​ថា ​ដាយានឌឺងពូសា (ទីតានស៊ូលាស) និមន្ត​​​មកដល់​ទីនេះ ឬក៏​មិន​ដែលនិមន្ត​​មកដល់ទីនេះទាល់តែសោះ​។ ទីកន្លែងណា​ដែល​ព្រះពោធិ៍សត្វ​ដាយានឌឺងពូសា ​មិននិមន្ត​ឡប់មកវិញ​​ មានន័យថា​ទីនោះ​​ក្លាយ​ជាដែន​ព្រះពុទ្ធ​ជាម្ចាស់​។​

អារាម​​លាក់ខ្លួន​នៅក្រោម​ដង​ព្រៃស្រល់​ក្បែរជើង​ភ្នំ​ បង្កើត​បាន​ជា​​អារម្មណ៍​ស្ងប់​ស្ងាត់​ នៅលើក​ដំបូង​ សម្រាប់​ភ្ញៀវ​ទេសចរ ដែល​​អញ្ជើញ​មកដល់ទីនេះ​។ រូបថត៖ កុង​ដាត​

ទីតាំង​វត្ត​នៅ​លើ​កំពូល​ខ្ពង់រាប​ ទីលាន​ទូលាយ​ រាបស្មើ​ ផ្លូវ​ចូល​វត្ត​ធំទូលាយ​ ស្រស់ស្អាត​។ ក្រោយ​១​ម៉ោង​ធ្វើដំណើរ​តាម​ឡាន​ ចេញ​ពី​រដ្ឋធានី​ហាណូយ​ នឹងទៅ​ដល់​វត្ត​មួយ​ ដែលមាន​ស្ថាបត្យកម្ម​ស្អាត​ បរិយាកាស​ស្ងប់ស្ងាត់​បំផុត​នៅ​ខេត្ត​ហាណាម​ (Ha Nam)។​

រូបសំណាកព្រះពោធិ៍សត្វ វជ្របាណិ​ទាំងពីរ​អង្គ​ មាឌធំ​ ឈរសំកាំង​នៅក្បែរ​ផ្លូវ​ចូល​វត្ត ​ដៀតាងភីឡាយ​ទឺ (Dia Tang Phi Lai Tu) នៅភូមិ​និញ​ត្រុង​ (Ninh Trung) ឃុំ​លៀមសើន​ (Liem Son) ស្រុក​ថាញ​លៀម​ (Thanh Liem) ​​ទីលាន​​វត្តអារាម​ក្រាល​ដោយថ្ម​​ក្រួសស​ ជំនួយឱ្យ​​​ការ​ក្រាល​ថ្មក្រហម​ ដូចជា​​វត្ត​អារាមផ្សេង​ៗ។​ រូបថត៖ កុង​ដាត​

ភ្ញៀវទេសចរ​លើកដំបូង​មកដល់​វត្ត​អារាម​ នឹង​​មិនអាច​មិន​​ភ្ញាក់​ផ្អើល​​បាន​ ដោយ​សារ​​ទីលាន​​ចូល​វត្ត​ក្រាល​ដោយ​​ថ្ម​ក្រួស​ស​ ជំនួយ​ឱ្យ​ក្រាល​ថ្មក្រហម ​ដូចជា​វត្ត​អារាម​​ដទៃទៀត​។ ការរៀប​ចំ​តុប​តែង​វត្ត​កាន់តែពិសេស​ឡើង​​។​

នៅមុខ​មណ្ឌល​ល្វែង​ទីសក្ការបូជាអតីតព្រះចៅអធិការ​​ មាន​រង្វង់មូល​​​១២ជាន់​​ បាន​​គូរ​​នៅលើទីលាន​ តំណាង​ឱ្យ​​វាសនា​​ទាំង១២ របស់​មនុស្ស​លោក​។ ថ្ម​ក្រួស​ស​​មាន​​អត្ថន័យ​ស្មើនឹង​ការ​​សមាធិ​។ ដើរ​​កម្សាន្ត​ក្នុង​សួន​វត្ត​ សំឡឹង​​ថ្ម​ក្រួស​ស ធ្វើ​ឱ្យ​​ចិត្ត​មនុស្ស​​មាន​​អារម្មណ៍​​រូចចាកផុត​​មន្ទិល​។ ដូចនឹង​ការ​រៀប​ចំ​​វត្ត​អារាម​ប្រពៃណី​​​ជាច្រើន​ អគារ​​បូជា​​ត្រៃរតនៈ​​ជាអគារ​​ធំ​បំផុត​។ ក្នុង​នោះ​ រូប​សំណាក​ដាយានឌឺងពូសា (ទីតានស៊ូលាស) បញ្ចេញ​​ភាព​ស្ងប់​ស្ងាត់​ បន្ទុំ​​លើ​ស្ថាបត្យកម្ម​ប្រគំ​ទៅ​​ដោយ​​ពណ៌​ប្រផេះ ពណ៌លឿង ពណ៌ស ធ្វើ​​ជា​មូលដ្ឋាន​។​

 

នៅ​ខាងឆ្វេង​អគារបូជា​​ត្រៃរតនៈ​ ជា​អគារសម្រាប់​បូជា​ព្រះចៅអធិការ​​ទាំង១២​​អង្គ​​។ ក្រៅពីនោះ​ នៅមាន​អគារ​តូច​សម្រាប់​បូជា​ព្រះម៉ែគង់ស៊ីអ៊ីន​ អនាថបណ្ឌិត​ និងព្រះអនន្ទ។ មណ្ឌល​អគារ​សម្រាប់​ព្រះសង្ឃ​​និង​ពុទ្ធបរិសទ្យ ​នៅ​ក្នុង​វត្ត​។ មណ្ឌល​​ឆទាន​ ជា​ទីសម្រាប់​ព្រះសង្ឃ​​និង​ពុទ្ធបរិសទ្យ​ ស្តាប់​ព្រះចៅ​អធិកា​រ​សម្តែង​​ព្រះធម៌​ ​ជា​រៀង​រាល់ថ្ងៃ​ និងជាទី​​សម្រាប់​កិច្ច​បួសរៀន​ទូទៅ​។ មណ្ឌល​​អគារ​ភ្ញៀវ​ សម្រាប់​ទទួល​​ភ្ញៀវ​ទេសចរ​ចតុទិស​ និង​អ្នក​ចូលរួមវគ្គសិក្សា​​​​នៅ​ក្នុងវត្ត​។​

 

មិនត្រឹមតែ​ជា​ទី​បូជាដ៏​ពិសិដ្ឋ​ វត្តអារាម​នៅ​ជាទី​កន្លែង​សកម្មភាព​ចេតភាព​របស់​ប្រជាជន​នៅ​ក្នុង​តំបន់ ទីកន្លែង​ស្វែង​យល់​ជីវិត​ នាំមនុស្ស​ទៅ​ជាមួយនឹង​តម្លៃ​មូលដ្ឋាន​បំផុត​នៃ​ពុទ្ធសាសនា​ នាំមកនូវភាព​ស្ងប់ស្ងាត់ ចិត្ត​ស្ងប់​។ល។ នៅ​បរិវេណ​វត្ត​ អ្នក​​នឹងបាន​​ឃើញ​សួន​ចម្ការ​ឈើហូប​ផ្លែ​​ រុក្ខជាតិ​ឱសថ បន្លែ​។ល។ ទាំងអស់​សុទ្ធតែបាន​ថែទាំ​ដោយ​ព្រះសង្ឃ​ និង​ពុទ្ធបរិសទ្យ​។ ក្រោម​ជើង​ភ្នំ​ វត្ត​មាន​សាងសង់​ទីកន្លែង​សម្រាប់​ដាំ​ផ្សិត​ ទំហំ​២០ម សម្រាប់​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ សម្រាប់ធ្វើ​​ម្ហូប​អ្នក​បួស​។ រីឯអ្នក​ដែល​ចូល​ចិត្ត​អាន​សៀ​វភៅ​ បំផុត​គឺ​សៀវ​ភៅ​បំប៉ន​​សតិអារម្មណ៍​ នេះគឺ​ជា​ឋាន​សួគ៌​ជាមួយ​នឹង​សៀវ​ភៅ​ល្អៗ​ រៀប​ដាក់​​ពេញ​ជញ្ជាំងអគារ​​។ ទន្ទឹមនោះ អ្នក​​ក៏អាច​ដើរកម្សាន្ត​ក្នុង​សួន​វត្ត​ ពិសា​តែ​ឬ​គយគន់​ផ្កាអ័រគីដេ នៅ​ខាងក្រោយ​អគារ​បូជាអតីតព្រះចៅអធិការ​។​

ស្ថាបត្យកម្ម​និង​ការ​រៀប​ចំ​វត្ត​ ដៀតាងភីឡាយ​ទឺ (Dia Tang Phi Lai Tu) បាន​រចនា​តាម​បែប​ជិតស្និទ្ធនឹង​ធម្មជាតិ​។ រូបថត៖ ខាញឡុង​
របៀង​ព្យួរ​ជួង​ នៅខាងក្រោយ​វត្ត ​ជា​ទី​កន្លែង​សម្រាប់​ check-in ដ៏ចំណាប់អារម្មណ៍​។ រូបថត៖ ខាញ​ឡុង​

ធ្វើ​ដំណើរ​មកដល់ទីនេះ​ ហាក់ដូចជា​ភាព​ទុក្ខកង្វល់​ អារម្មណ៍​ស្មុគស្មាញ​ បាន​រលាយ​បាត់សូន្យ​​ ជំនួសទៅ​វិញ​ដោយ​អារម្មណ៍​ស្រស់ស្រាយ​ ចិត្ត​ឥត​កង្វល់​ ដូចជា​វង្វេង​ផ្លូវ​ទៅដល់​ឋាន​សួគ៌​អញ្ជឹង​៕​

វត្ត​ ដៀតាងភីឡាយ​ទឺ (Dia Tang Phi Lai Tu) ទាក់ទាញ់​​អ្នក​ស្រុក​និង​ភ្ញៀវ​ទេសចរ អញ្ជើញ​មកទស្សនា​យ៉ាង​ច្រើន​។ នេះ​មិនត្រឹម​តែ​ជាទីកន្លែង​​ពិសិដ្ឋ​ នៅទាំង​ជា​ទីកន្លែង​នាំមក​ជូន​ភ្ញៀវទេសចរ​ ភាព​ស្ងប់​ស្ងាត់​ ចិត្ត​ស្រស់ស្រាយ​ ចាក​ផុត​មន្ទិល​​។​ រូបថត៖ ខាញឡុង​


ភូមិសាស្រ្ត​និង​ការ​ណែនាំផ្លូវ​៖

ចេញពី​រដ្ឋធានីហាណូយ​ ភ្ញៀវទេសចរ​នឹង​ធ្វើ​ដំណើរ​ប្រហែល​​៧០​គីឡូម៉ែត្រ​។ ផ្លូវ​ងាយ​ស្រួលធ្វើ​ដំណើរ​ ប្រសិនបើ​អ្នក​បើក​បរដោយ​ខ្លួនឯង​ ចំណាយ​ពេល​តែ​១ម៉ោង​ ចេញ​ពី​ផ្លូវ​ល្បឿន​លឿន​កូវ​ហ្គែ (Cau Gie) - ខេត្ត​និញប៊ិញ​ (Ninh Binh) ទៅ​កាន់​​ភូលី (Phu Ly) - ខេត្ត​ហាណាម​ (Ha Nam) (ផ្លូវ​ជាតិ​លេខ​១A)។ ប្រសិន​បើអ្នក​​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង​ ភ្ញៀវ​ទេសចរ​ត្រូវ​ទៅ​ចំណត់​ឡាន ​យ៉ាប​បាត (Giap Bat) ខណ្ឌ​ហ្វាង​ម៉ាយ (Hoang Mai) ហាណូយ​ ឬ​ចំណត់ឡាន​មីឌិញ (My Dinh) (ហាណូយ​) ធ្វើដំណើរ​តាម​ផ្លូវ​ហាណូយ​ - ខេត្ត​និញ​ប៊ិញ​ (Ninh Binh) (ផ្លូវ​ជាតិ​លេខ​១Aចាស់)។​

អនុវត្ត​៖ ខាញ​ឡុង​ កុង​ដាត​

ប្រែសម្រួល​៖ រីកើង​


top