បើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ឡេ ហយទ្រុង (Le Hoai Trung) ក្នុង ដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រថៃ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការ បរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នាថ្ងៃទី១៤ ខែធ្នូ។
លោករដ្ឋមន្ត្រី លេ ហយទ្រុង បានជួបពិភាក្សាជាមួយលោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។ (រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំនៅប្រទេសថៃ)
ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី ឡេ ហយទ្រុង បានជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ។ ភាគីទាំងពីរបាន បញ្ជាក់ពីការគោរពទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ; ឯកភាពគ្នាពង្រឹងទំនុកចិត្តនយោបាយតាមរយៈការរក្សាការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាបង្កើនការជួបប្រាស្រ័យរវាង ក្រសួង ផ្នែក និងមូលដ្ឋាននានា; បង្កើតក្នុងពេលឆាប់ៗនេះនូវកម្មវិធីសកម្មភាព ដើម្បី អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៦-២០៣០ ជា មួយនឹងខ្លឹមសារជាក់ស្ដែងនិងជាក់លាក់។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បន្តជាសសរស្តម្ភនៃទំនាក់ ទំនងទ្វេភាគី; ឯកភាពខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគី ចំនួន ២៥ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីថា មិនអនុញ្ញាតឱ្យអង្គការ ឬបុគ្គលណាមួយប្រើប្រាស់ដែនដីរបស់ប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត; បន្តសម្របសម្រួលប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យាខ្ពស់។
ទាក់ទងនឹងកិច្ចការតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈ សំខាន់នៃសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់; រំលេចនូវតួនាទីមជ្ឈភាពរបស់ អាស៊ាន ការពង្រឹងសាមគ្គីភាព ឯកភាព និងការសម្របសម្រួលជំហររួម។ នៅចំពោះ មុខភាពតានតឹងព្រំដែនរវាងប្រទេសថៃ និងកម្ពុជា លោករដ្ឋមន្ត្រី ឡេ ហយទ្រុង បាន សម្តែងការព្រួយបារម្ភ និងអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ ដោះស្រាយ ការខ្វែងគំនិតដោយសន្តិវិធី និងការសន្ទនាស្របតាមច្បាប់អន្តរជាតិ និងយន្តការ តំបន់។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយ អាស៊ាន រួមទាំងប្រទេសថៃផងដែរ ដើម្បីរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និង ស្ថិរភាពដ៏យូរអង្វែងនៅក្នុងតំបន់៕