ឃុំតាសួ (Ta Xua) ឃុំហុងង៉ាយ (Hong Ngai) ឃុំហាងដុង (Hang Dong) ឃុំហាជូ (Hang Chu) ...គឺជាតំបន់ល្បីល្បាញនៃស្រុកបាកអៀន (Bac Yen) (ខេត្តសើនឡា) (Son La) ដែលលេចចេញយ៉ាងរស់រវើកក្នុងស្នាដៃ “ប្តីប្រពន្ធអាភូ (A Phu) ” របស់អ្នកអក្សសាស្ត្រតូហ័យ (To Hoai) បន្ទាប់ពីរឿងនេះបានធ្វើភាពយន្ត នាឆ្នា១៩៧៣។ ប្រហែលជិត ១០ ឆ្នាំកន្លងទៅនេះ ឃុំទាំងស្រុងពោលខាងលើនេះដែលក្លាយទៅជាជាទីកន្លែងចាប់ចិត្ត ចំពោះភ្ញៀវទេសចរណ៍ ដើម្បីស្វែងយល់នូវសោភណ្ឌភាពពិសេសទាំងបី៖ ព្រិលលេចចេញ នៅរដូវត្រជាក់ តែ Shan Tuyet ឋានសួគ៍ពពក។
ចំពោះខ្ញុំ ក្រៅពីសោភណ្ឌភាពទាំងបីដែលពោលខាងលើនោះ នៅពេលមកទស្សនាឃុំតាសួ (Ta Xua) លើកនេះ ខ្ញុំចង់ស្វែងយល់នូវវប្បធម៌ជនជាតិម៉ុង (Mong) ដែលចាប់ចិត្តភ្ញៀវដូចចែង ក្នុងកំណាព្យរបស់អ្នកអក្សរសាស្ត្រ តូហ័យ (To Hoai) ៖ “ព្រៃមានសម្លេងគែនរបស់អ្នកណា គែនលាន់ឡើងដូចជាបង្ហាញការរង់ចាំ ផ្លូវចូលក្នុងព្រៃ ផ្លូវចុះភ្នំ មេឃមានតែផ្កាយ ភ្នំមានតែពីរនាក់ ពីរនាក់នោះស្រឡាញ់គ្នា…”។
ការចាប់ចិត្តដំបូង នាពេលឈរនៅលើតំបន់ឆ្អឹងខ្នងដីណូរស័រ - ទីកន្លែងភ្ញៀវទេសចរណ៍ចង់មក និងគយគន់ជ្រលងពោរពេញទៅដោយពពកដែលបង្វក់ភ្ញៀវ។ នៅពេលនោះ ខ្ញុំបានចាប់ចិត្តចំពោះសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិម៉ុង (Mong) បានហាល ក្នុងទីឋានដែលពោរពេញទៅដោយពពក និងផ្សែងអាប់អួរនេះ។ សួរអ្នកម្ចាស់ផ្ទះដោយភាសាគីញ (Kinh) ៖ ហេតុអីមេឃអួរអាប់ដូច្នោះ ប៉ុន្តែ ជនជាតិម៉ុង (Mong) នៅតែហាលសម្លៀកបំពាក់? គេឆ្លើយថា តំបន់នេះហ៊ុំព័ទ្ធដោយភ្នំព្រៃ ជនជាតិម៉ុង (Mong) ហាលសម្លៀកបំពាក់ដល់ពេលណាស្ងួតក៏បាន។ ចម្លែកៗ ទៀត នៅពេលមើលឃើញក្បូរក្បាច់រចនាលើសំពាក់របស់ស្ត្រីម៉ុង (Mong) ខ្ញុំគិតនឹកដល់ជួរភ្នំហាងដុង (Hang Dong) កំពុងគ្របដណ្តប់ដោយពពក។
អត្ថបទ៖ ថុងធៀន រូបថត៖ ត្រុងជីញ - ង្វៀនវ៉ាន់យុយ