ព័ត៌មាន

លំហរវប្បធម៌កាហ្វេវៀតណាមនៅអ៊ីតាលី

នឹងមាលំហរវប្បធម៌វៀតណាមនៅទីក្រុង Turin ក្នុងរយៈពេលខ្លីខាងមុខ។ នេះជាការចែករំលែកក្នុងពិធីជួបជុំគ្នាក្នុងឱកាសបុណ្យតេតឆ្នាំកុរ ឯកស័ក២០១៩ ដែលត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះរបស់បណ្ឌិត Sandra Scagliotti កុងស៊ុលកិត្តិយសវៀតណាមនៅទីក្រុង Turin ភាគខាងជើងប្រទេសអ៊ីតាលី។

បណ្ឌិត Sandra Scagliotti (នៅកណ្ដាល) កុងស៊ុលកិត្តិយសវៀតណាមនៅទីក្រុង Turin 

តាមនោះ ដោយស្ដែងចេញពីការអនុវត្តប្រកបដោយជោគជ័យនូវគំនិតស្ដីពី “ហាងកាហ្វេតាមបែបហាណូយ - Caffe Viet” ចាប់តាំងពីខែមិថុនាឆ្នាំ២០១៨ របស់និស្សិតវៀតណាមមួយក្រុមនៅទីក្រុង Turin នោះ លោកស្រី Sandra Scagliotti រួមជាមួយសមាគមន៍វៀតណាមនៅ Turin មជ្ឈមណ្ឌលវិទ្យាសាស្ត្រ វប្បធម៌អ៊ីតាលី-វៀតណាម និង​សភាពាណិជ្ជកម្មអ៊ីតាលី-វៀតណាម បានពន្លឿនបែបបទចាំបាច់ជាមួយអាជ្ញាធរទីក្រុង ដើម្បីអាច​បើក​សម្ពោធ​លំហរវប្បធម៌វៀតណាមក្នុងបរិវេណការិយាល័យកុងស៊ុលកិត្តិយសនៅទីក្រុង Turin យ៉ាងឆាប់ៗ។ នេះនឹងជាអាស័យដ្ឋានគួរអោយទាក់ទាញចំពោះសហគមន៍ជនជាតិវៀតណាម ក៏ដូចជាអ្នកស្រឡាញ់វៀតណាមគ្រប់រូបនៅភាគខាងជើងអ៊ីតាលីផងដែរ។ លំហរវប្បធម៌វៀតណាមនេះនឹងតាំងបង្ហាញសិល្បៈ តូរ្យតន្ត្រី សៀវភៅ កាសែត ម្ហូប អាហារ ព្រឹត្តិការណ៍និងព័ត៌មានបច្ចុប្បន្នកម្មទាំងអស់ដែលទាក់ទិនដល់ទឹកដី និងមនុស្ស​វៀត​ណាម​៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top