ព័ត៌មាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា។ រូបថត៖ VNA

ថ្លែងនៅទីនោះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម បានសម្តែងអារម្មណ៍រំជួល​ចិត្ត រំលឹកដល់គុណូបការៈរបស់លោកប្រធានហូជីមិញ ដោយរំលឹកឡើងវិញនូវ​ពេលវេលាដែលលោក​ប្រធាន​ហូជីមិញ​បានធ្វើដំណើរទៅស្វែងរក​មាគ៌ាសង្គ្រោះជាតិ និងសម្តែងការដឹងគុណចំពោះមនោសញ្ចេតនារបស់ប្រជាជនបារាំងចំពោះលោកប្រធានហូជីមិញ ក្នុងអំឡុងពេលដែលលោកប្រធាន​រស់នៅ និងធ្វើការនៅប្រទេសបារាំង។ ឧទ្យានម៉ុងត្រេអ៊ីល បានក្លាយជា "អាសយដ្ឋានក្រហម" ជាកន្លែងដ៏ពិសិដ្ឋ ដែលមានអត្ថន័យ និងតម្លៃប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាជនវៀតណាមគ្រប់រូបដែលមកទស្សនាប្រទេសបារាំង។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញ​ទៅទស្សនាមណ្ឌលហូជីមិញ ក្នុងសារមន្ទីរប្រវត្តិសាស្ត្ររស់​ នៅ​ក្នុងឧទ្យានម៉ុងត្រេអ៊ីល និងបានចុះហត្ថលេខាលើសៀវភៅត្រាំង​មាស៕​


top