លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនៅខេត្ត Ninh Binh។ រូបថត៖ VNA
មុននោះ នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញ អុជធូបរំលឹកវិញ្ញាណក្ខន្ធបុព្វការីជនដែលបានរួមវិភាគទានដល់ប្រទេសជាតិនៅវិហារស្តេច Dinh Tien Hoang និងវិហារស្តេច Le Dai Hanh នៅរមណីយដ្ឋានជាតិពិសេសនៃអតីតរាជធានី Hoa Lu ខេត្ត Ninh Binh។ លោកអគ្គលេខាបក្សក៏បានអុជធូបនៅវិហារស្តេច Ly Thai To ស្តេច Tran Nhan Tong និងបុព្វបុរសនៅវិមាន Kinh Thien ខេត្ត Ninh Binh ផងដែរ៕