ព័ត៌មាន

លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ចុះត្រួតពិនិត្យការងារបង្ការប្រឆាំងកូវីដ ១៩ នៅទីក្រុង Can Tho

ថ្លែងនៅជំនួបធ្វើការ លោកឧបនាយករដ្ឋមន្រ្តីបានតម្រូវឲ្យទីក្រុងត្រូវធានាប្រសិទ្ធភាពក្នុងការបង្ការប្រឆាំងកូវីដ ១៩ ក្នុងនោះ នៅពេលអនុវត្តន៍ការយកសំណាកធ្វើតេស្ត ការចាក់វ៉ាក់សាំង ត្រូវរក្សាគម្លាត មិនប្រមូលផ្ដុំមនុស្សជាច្រើនឡើយ។

ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho។ (រូបថត៖ qdnd.vn)


នារសៀលថ្ងៃទី ១៧ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh រួមជាមួយក្រុមការងារបានចុះធ្វើការនិងត្រួតពិនិត្យការងារបង្ការប្រឆាំងកូវីដ ១៩នៅទីក្រុង Can Tho។

ថ្លែងនៅជំនួបធ្វើការ លោកឧបនាយករដ្ឋមន្រ្តីបានតម្រូវឲ្យទីក្រុងត្រូវធានាប្រសិទ្ធភាពក្នុងការបង្ការប្រឆាំងកូវីដ ១៩ ក្នុងនោះ នៅពេលអនុវត្តន៍ការយកសំណាកធ្វើតេស្ត ការចាក់វ៉ាក់សាំងត្រូវរក្សាគម្លាត មិនប្រមូលផ្ដុំមនុស្សជាច្រើនឡើយ។ ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យអង្គភាពអាជីវកម្ម ធានាគោលការណ៍នៅហ្នឹងកន្លែងចំនួន៣ (ផលិតនៅហ្នឹងកន្លែង ហូបចុកនៅហ្នឹងកន្លែង សម្រាកនៅហ្នឹងកន្លែង)។ ក្រៅពីនោះធានាការងារសុខុមាលភាពសង្គម យកចិត្តទុកដាក់ដល់ជនក្រីក្រ ជនងាយរងគ្រោះ មិនត្រូវទុកឲ្យប្រជាជនខ្វះស្បៀងអាហារទេ។

លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទីក្រុង Can Tho ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សង្គមនៃតំបន់ដីសណ្ដទន្លេ Cuu Long ដូច្នេះ ក្រៅពីការធានាភារកិច្ចបង្ការប្រឆាំងជម្ងឺរាតត្បាតនៅមូលដ្ឋាននោះ ថែមទាំងត្រូវជួយឧបត្ថម្ភខេត្ត ក្រុងផ្សេងៗ នៅជុំវិញ ក្នុងដំណាក់កាលបច្ចុប្បន្ននេះទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top