ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Tran Hong Ha អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អប់រំ និងសិក្សាស្រាវជ្រាវស្វីស

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានស្នើឱ្យស្វីសវិនិយោគលើគម្រោងដែលមានបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត នវានុវត្តន៍ និងអភិបាលកិច្ចទំនើប ដែលមានតម្លៃបន្ថែមខ្ពស់ តភ្ជាប់និងខ្សែសង្វាក់ផលិកម្ម និងផ្គត់ផ្គង់សកល។
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យលោករដ្ឋមន្ត្រី Guy Parmelin រួមសហការ និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសស្វីសមកវិនិយោគ និងធ្វើអាជីវកម្មយូរអង្វែងនៅវៀតណាម។ រូបថត៖ VGP

ក្នុងឱកាសអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)ប្រចាំឆ្នាំ នៅទីក្រុង Davos ប្រទេសស្វីស នៅព្រឹកថ្ងៃទី ១៦ មករា លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Tran Hong Ha បានអញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាសហរដ្ឋ រដ្ឋមន្ត្រីសេដ្ឋកិច្ច អប់រំ និងសិក្សាស្រាវជ្រាវស្វីសលោក Guy Parmelin។

នៅក្នុងកិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានស្នើឱ្យស្វីសវិនិយោគលើគម្រោងដែលមានបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត នវានុវត្តន៍ និងអភិបាលកិច្ចទំនើប ដែលមានតម្លៃបន្ថែមខ្ពស់ តភ្ជាប់និងខ្សែសង្វាក់ផលិកម្ម និងផ្គត់ផ្គង់សកល។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យ លោករដ្ឋមន្ត្រី Guy Parmelin រួមសហការ និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសស្វីសមកវិនិយោគ និងធ្វើអាជីវកម្មយូរអង្វែងនៅវៀតណាម ជាពិសេសគឺលើវិស័យហិរញ្ញវត្ថុ - ធនាគារ ធានារ៉ាប់រង បច្ចេកវិទ្យាកែច្នៃ ឱសថ កែច្នៃកសិផល ថាមពលកកើតឡើងវិញ និងទេសចរណ៍។ ទាក់ទងនឹងដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានស្នើឲ្យស្វីសបន្តជំរុញការចរចានាពេលខាងមុខ។ វៀតណាមបានត្រៀមខ្លួនជាស្រេចក្លាយទៅជាស្ពានសម្រាប់ EFTA ជ្រៀតចូល និងពង្រីកទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Guy Parmelin បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26 ចក្រភពអង់គ្លេស) ហើយបានអះអាងពីការជួយឧបត្ថម្ភវៀតណាមផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចវិលជុំ និងការអនុវត្តផលិតកម្មវិលជុំសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរឌីជីថលតាមទិសបៃតង។ ក្រោយពីកិច្ចពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha និងលោករដ្ឋមន្ត្រី Guy Parmelin បានធ្វើជាអធិបតីក្នុងការផ្លាស់ប្តូរជាមួយសហគ្រាស និងវិនិយោគិនស្វីស។

មុននោះ នារសៀលថ្ងៃទី ១៥ មករា លោលឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអញ្ជើញទទួលជួបជាមួយប្រធានសមាគមមិត្តភាពស្វីស-វៀតណាមលោកស្រី Anjuska Weil និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅស្វីសផងដែរ៕


top