ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ចុះត្រួតពិនិត្យការត្រៀមរៀបចំការប្រកួតកីឡា SEA Games លើកទី៣១ នៅ Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឲ្យខេត្ត Bac Ninh ស្ថាប័នជំនាញសហការយ៉ាងជិតស្និទ្ធ ត្រួត ពិនិត្យការងារ ភារកិច្ច ដោះស្រាយការលំបាក និងបញ្ហានានា បង្កើនការការពារ ទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ... ដើម្បីឲ្យព្រឹត្តិការណ៍សម្រេចបានជោគជ័យ ល្អប្រសើរ។
  ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam សំណេះសំណាលជាមួយក្រុមកីឡាវៀតណាម។ (រូបថត៖ VOV) 

នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games ៣១) និងក្រុមការងារបានចុះទស្សនា និងត្រួតពិនិត្យការងារត្រៀម រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១; លើកទឹកចិត្តក្រុមកីឡាវៀតណាម ដែល ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅខេត្ត Bac Ninh។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឲ្យខេត្ត Bac Ninh ស្ថាប័នជំនាញសហការយ៉ាងជិតស្និទ្ធ ត្រួត ពិនិត្យការងារ ភារកិច្ច ដោះស្រាយការលំបាក និងបញ្ហានានា បង្កើនការការពារ ទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ... ដើម្បីឲ្យព្រឹត្តិការណ៍សម្រេចបានជោគជ័យ ល្អប្រសើរ។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា បណ្ដាកីឡាករ គ្រូបង្វឹកនៃក្រុមកីឡា វៀតណាមបន្តរក្សាសាមគ្គីភាព ឯកភាព ពង្រីកលទ្ធផល និងសមិទ្ធិផលដែលសម្រេច បាន ព្រមទាំងខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក និងបញ្ហាប្រឈមនានា ហ្វឹក ហាត់យ៉ាងឧស្សាហ៍ព្យាយាមទាំងស្មារតី កាយសម្បទា ជំនាញ ដើម្បីប្ដេជ្ញាចិត្តប្រកួតឆ្ពោះទៅរកលទ្ធផលខ្ពស់នៅស៊ីហ្គេមលើកទី៣១៕


top