ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh៖ បណ្ដាមូលដ្ឋានម្ចាស់ការជួយប្រជាជន ផ្លាស់ទីទៅកាន់កន្លែងសុវត្ថិភាព ផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រជាជនដើម្បីជំនះលើ ផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ

លោកឧបនាយករដ្ឋមន្រី្តបានស្នើរឲ្យបណ្ដាមូលដ្ឋានត្រូវផ្តល់ ជំនួយហិរញ្ញវត្ថុជាបន្ទាន់ដល់ប្រជាពលរដ្ឋដើម្បីជំនះពុះពារ លើផលវិបាកនៃគ្រោះធម្មជាតិ ស្តារផលិតកម្មឡើងវិញ ហើយរក្សាលំនឹងជីវភាពរស់នៅ; រៀបចំការយាមប្រចាំ ការ ដើម្បីធានាការប្រតិបត្តិបឹងទំនប់ប្រកបដោយសុវត្ថិភាព ភាពបត់បែន និងប្រកប ដោយប្រសិទ្ធភាព។
  កិច្ចប្រជុំបន្ទាន់ជាមួយក្រសួងស្ថាប័ន និងមូលដ្ឋាននានាអំពីស្ថានភាពគ្រោះមហន្តរាយធម្មជាតិនៅបណ្ដាខេត្តភាគកណ្តាល។ (រូបថត៖ VOV)  

នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ទល់នឹងគ្រោះមហន្ត រាយធម្មជាតិបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបន្ទាន់ជាមួយក្រសួង ស្ថាប័ន និង មូលដ្ឋាននានាអំពីស្ថានភាពគ្រោះមហន្តរាយធម្មជាតិនៅបណ្ដាខេត្តភាគកណ្តាលនិង វិធានការដោះស្រាយ។ លោកឧបនាយករដ្ឋមន្រី្តបានស្នើរឲ្យបណ្ដាមូលដ្ឋានត្រូវផ្តល់ ជំនួយហិរញ្ញវត្ថុជាបន្ទាន់ដល់ប្រជាពលរដ្ឋដើម្បីជំនះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិ ស្តារផលិតកម្មឡើងវិញ ហើយរក្សាលំនឹងជីវភាពរស់នៅ; រៀបចំការយាមប្រចាំ ការ ដើម្បីធានាការប្រតិបត្តិបឹងទំនប់ប្រកបដោយសុវត្ថិភាព ភាពបត់បែន និងប្រកប ដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ដាក់ពង្រាយកម្លាំងចុះត្រួតពិនិត្យ តំបន់លំនៅដ្ឋាន ដែលមានហានិភ័យខ្ពស់នៃគ្រោះទឹកជំនន់ និងការបាក់ស្រុតដី ដើម្បីម្ចាស់ការរៀបចំ ការផ្លាស់ទីលំនៅនិងជម្លៀសប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh មានប្រសាសន៍ថា៖

នៅប៉ុន្មានថ្ងៃខាងមុខនេះ នឹងនៅតែមានភ្លៀងធ្លាក់។ ដូច្នេះ បណ្ដាសមមិត្តត្រូវចុះត្រួតពិនិត្យគ្រប់តំបន់ដែលប្រឈមនឹងហានិភ័យនៃការបាក់ស្រុតដី ដែលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជន។ គ្រួសារនៅក្នុងតំបន់ទាំងនេះត្រូវតែទទួលបានការ ព្រមានហើយមានផែនការផ្លាស់ទី ប្រជាជនឲ្យបានទាន់ពេលវេលាផងដែរ


top