ព័ត៌មាន

លោកឧត្តមសេនីយឯក Hoang Xuan Chien ទទួលជួបអនុព័ន្ធយោធាស.ប.បកូរ៉េ

ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយ ស.ប.បកូរ៉េ; ព្រមទាំងចាត់ទុកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជាបុព្វបទនិងមូលដ្ឋានគ្រឹះដើម្បីឲ្យភាគីទាំងពីរជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យបន្តពង្រីកដោយឥតឈប់ឈរ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។
លោកឧត្តមសេនីយឯក Hoang Xuan Chien (ស្ដាំ) ទទួលជួបជាមួយលោកវរសេនីយ៍ឯក Kim Myong Chol។ (រូបថត៖ qdnd.vn)

នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តម សេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបាន ទទួលជួបលោកវរសេនីយ៍ឯក Kim Myong Chol អនុព័ន្ធយោធាស.ប.បកូរ៉េប្រចាំនៅវៀតណាម។

ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយ ស.ប.បកូរ៉េ; ព្រមទាំងចាត់ទុកកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ គឺជាបុព្វបទនិងមូលដ្ឋានគ្រឹះដើម្បីឲ្យភាគីទាំងពីរជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិទ្វេភាគីឱ្យបន្តពង្រីកដោយឥតឈប់ឈរ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា លោកវរសេនីយ៍ឯក Kim Myong Chol នឹងបន្តរួមចំណែកយ៉ាងសកម្មក្នុង ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យនានាដូចជា៖ បង្កើនការផ្លាស់ប្តូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល វប្បធម៌សិល្បៈ និងកីឡាយោធា ការជួបប្រាស្រ័យរវាងនាយទាហានវ័យក្មេងនិងពេទ្យ យោធា ជាដើម។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Kim Myong Chol បានថ្លែងអំណរគុណចំពោះ ការយកចិត្តទុកដាក់និងការគាំទ្ររបស់ក្រសួងការពារប្រទេសវៀតណាម ក្នុងការ អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ; ព្រមទាំងបញ្ជាក់ ថា ក្នុងតួនាទី និងទំនួលខុសត្រូវរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងជំរុញ និងអនុវត្តន៍ ខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងដោយភាគីទាំងពីរ រួមចំណែកពង្រឹង ថែមទៀតកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងស.ប.បកូរ៉េ៕


top