ព័ត៌មាន

លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

សម័យប្រជុំលើកទី ៦ នៃរដ្ឋសភានិតិកាលទី ១៤ គ្រោងនឹងបើកនាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ ហើយបិទបញ្ចប់នាថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៨។

 លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុងហាណូយ

អនុវត្តន៍កម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមុននឹងសម័យប្រជុំលើកទី ៦ នៃរដ្ឋសភានីតិកាលទី១៤ នោះ នាថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៨ លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ដឹកនាំគណប្រតិភូរដ្ឋសភាវៀតណាមមណ្ឌលទីក្រុងហាណូយបានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh ​  Hoan Kiem និង Tay Ho ។

អញ្ជើញថ្លែងនៅទីនេះ លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានឲ្យដឹងថា គណប្រតិភូរដ្ឋសភានឹងទទួលយកនូវមតិ និងសំណើររបស់អ្នកបោះឆ្នោតយ៉ាងហ្មត់ចត់ ដើម្បីរាយការណ៍ជូនសម័យប្រជុំរដ្ឋ​សភា​ នាពេលខាងមុខនិងស្ថានប័នទាក់ទិននានា។

ឆ្លើយតបនឹងទំនុកទុកចិត្តនិងការស្រុះចិត្តគំនិតខ្ពស់របស់អ្នកបោះឆ្នោតចំពោះការដែលមជ្ឈឹមបានឧទ្ទេសនាម​លោកអគ្គលេខាបក្ស ដើម្បីរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនោះ លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានឲ្យដឹងថា។

“ការិយាល័យនយោបាយ និងមជ្ឈឹមបានដាក់ចេញជំរើសជាច្រើន ប៉ុន្តែតាមរយៈការផ្លាស់ប្ដូរមតិប្រកបដោយ ប្រជាធិបតេយ្យ និងមានការទទួឡខុសត្រូវនោះ មជ្ឈឹមបានឧទ្ទេសនាមលោកអគ្គលេខាបក្ស ដើម្បីរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ។ មជ្ឈឹមបានឯកភាពចំពោះប្រការនេះ ហើយសាធារណៈមតិជាតិ និងអន្តរជាតិក៏ស្រុះចិត្តគំនិតគាំទ្រផងដែរ”។

សូមបញ្ជាក់ថា សម័យប្រជុំលើកទី ៦ នៃរដ្ឋសភានិតិកាលទី ១៤ គ្រោងនឹងបើកនាថ្ងៃទី ២២ ខែតុលា ហើយបិទបញ្ចប់នាថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០១៨។ នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាគ្រោងនឹងអនុម័តលើគម្រោងច្បាប់ចំនួន ៩ និងផ្ដល់មតិចំពោះគម្រោងច្បាប់ចំនួន ៦ ក្នុងនោះមានគម្រោងច្បាប់សំខាន់ៗ មួយចំនួនដូចជា ច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយ(ធ្វើវិសោធនកម្ម) ច្បាប់អប់រំ (ធ្វើវិសោធនកម្ម) ច្បាប់នគរបាលប្រជាជន(ធ្វើវិសោធនកម្ម) ជាដើម។

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top