ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ទីក្រុងដាណាំងត្រូវតែផ្លាស់ប្តូរថ្មីការត្រិះរិះ និងលើកកំពស់គំរូកំណើនយ៉ាងឆាប់រហ័ស

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ ទីក្រុងត្រូវតែបន្តផ្លាស់ប្ដូរថ្មីការត្រិះរិះ និងលើកកំពស់យ៉ាងឆាប់រហ័សនូវគំរូកំណើន ឆ្ពោះទៅរកទិសដៅទំនើប ច្នៃប្រឌិត ការផ្លាស់ប្ដូរឌីជីថល បៃតង និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

នៅរសៀលថ្ងៃទី ២៥ ខែមេសា) នៅទីក្រុងដាណាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងដាណាំង ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្ស និងភារកិច្ចនយោបាយសំខាន់ៗមួយចំនួនរបស់ទីក្រុង។

នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ ទីក្រុងត្រូវតែបន្តផ្លាស់ប្ដូរថ្មីការត្រិះរិះ និងលើកកំពស់យ៉ាងឆាប់រហ័សនូវគំរូកំណើន ឆ្ពោះទៅរកទិសដៅទំនើប ច្នៃប្រឌិត ការផ្លាស់ប្ដូរឌីជីថល បៃតង និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងរក្សាធនធានផ្ទៃក្នុងឱ្យរឹងមាំ មានភាពម្ចាស់ការលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ ហើយកែលម្អគុណភាពអភិបាលកិច្ច។

“ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការសម្រេចបាននូវកំណើនយ៉ាងឆាប់រហ័ស ប៉ុន្តែត្រូវមានចីរភាព ជាក់ស្ដែង និងគុណភាព។ គំរូកំណើនថ្មីរបស់ទីក្រុងត្រូវតែផ្អែកលើផលិតភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល គុណភាពធនធានមនុស្ស និងការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព។ ត្រូវតែអភិវឌ្ឍន៍យ៉ាងខ្លាំងនូវវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ជាមួយនឹងការជះឥទ្ធិពលយ៉ាងទូលំទូលាយដូចជា៖ សេវាកម្មគុណភាពខ្ពស់ ទេសចរណ៍គុណភាពខ្ពស់ ភស្តុភារកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សឺមីកុងឌុចទ័រ ហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល ឧស្សាហកម្មច្នៃប្រឌិត និងសេដ្ឋកិច្ចសមុទ្រ។ ជាពិសេស ត្រូវជំរុញការអនុវត្តយ៉ាងទូលំទូលាយនៃបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិស័យនានា ដោយបង្កើតជារបកគំហើញក្នុងផលិតភាពការងារ និងគុណភាពកំណើន”៕


top