ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិ APEC

នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិ APEC កាលពីរសៀលថ្ងៃទី ៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រជានរដ្ឋវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការត្រៀ​ម​រៀបចំទាំងអស់សម្រាប់ឆ្នាំ APEC ២០២៧ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់បក្ស ផ្សារ​ភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងអនុវត្តតាមច្បាប់អន្តរជាតិ ដែលឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនីយកម្ម ធ្វើពិពិធកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ។

លោក​អគ្គលេខានក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VNA

លោក​អគ្គលេខាបក្ស ប្រជានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកំណត់​ប្រធានបទ អាទិភាព និងគំនិតផ្តួចផ្តើមសម្រាប់ឆ្នាំ ២០២៧ ឲ្យបានច្បាស់លាស់ ហើយបានស្នើឲ្យគណៈកម្មាធិការជាតិបន្តត្រួត​ពិនិត្យ និងកែលម្អដោយផ្អែកលើការពិគ្រោះយោបល់អន្តរជាតិយ៉ាងជិតស្និទ្ធ និងតាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងតំបន់។

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ។ រូបថត៖ VNA

ការងារឃោសនា វប្បធម៌ និងការផ្សព្វផ្សាយរូបភាព​ប្រទេស​ជាតិ ត្រូវអនុវត្តជាប្រព័ន្ធ និងប្រកបដោយភាពច្នៃប្រឌិត ដោយផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាម​ដ៏សន្តិភាព ស្ថិរភាព ពោរពេញ​ទៅដោយអត្តសញ្ញាណ ខ្លួនទីពឹងខ្លួន ស្វាហាប់ ច្នៃឌិត និងរួសរាយ​រាក់ទាក់ ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ៕​

គណៈកម្មាធិការជាតិ APEC ២០២៧ ត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០២៥ ដែលមានភារកិច្ចជួយនាយករដ្ឋមន្ត្រីក្នុងការស្រាវជ្រាវ ដឹកនាំ និងសម្របសម្រួលបញ្ហាទាក់ទងនឹងការត្រៀមរៀបចំសន្និសីទ និងសកម្មភាពពាក់ព័ន្ធនៃឆ្នាំ APEC ២០២៧ (ហៅកាត់ថា​ គណៈកម្មាធិការជាតិ)​៕


top