ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) ជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីអាមេរិក Donald Trump

នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងឱកាសអញ្ជើញមកទស្សនកិច្ច នៅប្រទេសវៀតណាម និងចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ។

នាម៉ោង ១១ នាទី ក្រុមរថយន្តអមដំណើរនិងដឹក លោក ប្រធានាធិបតីអាមេរិក Donald Trump បានមកដល់វិមានប្រធានរដ្ឋ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានទទួលស្វាគមន៍ លោកប្រធានាធិបតីអាមេរិក Donald Trump ខណៈពេលលោកប្រធានាធិបតីចុះរថយន្ត។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានថតរូបទុកជាអនុស្សាវរីយ៍ និងបានពិភាក្សាការងារ។

 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានពិភាក្សាការងារជាមួយ
លោកប្រធានាធិបតីអាមេរិក Donald Trump ។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) បានជួបសវនាការជាមួយ
លោកប្រធានាធិបតីអាមេរិក Donald Trump ។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានអាកាសចរណ៍រវាងវៀតណាម – អាមេរិក។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះ Boeing 737 MAX  រវាងក្រុមហ៊ុនអាកាសចរណ៍ VietjetAir 
និងក្រុមហ៊ុនផលិតយន្តហោះ Boeing ។ រូបថត៖ ភឿងហ័រ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះ Boeing 787 ចំនួន ១០ គ្រឿង រវាងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways និងក្រុមហ៊ុនផលិតយន្ត Boeing ។
រូបថត៖ ភឿងហ័រ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អ្នកយកព័ត៌មានជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ បានមកនិងប្រមូលគ្នា ដើម្បីផ្សព្វផ្សាយ ថតរូបអំពីព្រឹត្តិការណ៍​​​សំខាន់ៗ នេះ។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារនូវកិច្ចសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ។

កាសែតរូបភាពវៀតណាមនឹងបន្តចុះផ្សាយខ្លឹមសារនូវកិច្ចពិភាក្សារវាង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) និងលោកប្រធានាធិបតីអាមេរិក Donald Trump ./.

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

 


top