អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ប្រគល់កិត្តិនាមវីរៈជនពលកម្ម ជូនតុលាការ ប្រជាជនកំពូល។ (រូបថត៖ Van Hieu/VOV)
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ប្រគល់កិត្តិនាមវីរៈជនពលកម្ម ជូនតុលាការ ប្រជាជនកំពូល អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងសេចក្តីប្រាថ្នាឈាន ឡើងយ៉ាងខ្លាំងក្លា កសាងប្រទេសវៀតណាមប្រកបដោយភាពខ្លាំងមាំមួន វិបុលភាព និងសុភមង្គល ដូច្នេះតួនាទី និងការទទួលខុសត្រូវរបស់ផ្នែកតុលាការប្រជាជន នាពេលខាងមុខគឺធំធេងណាស់។ លោកអគ្គលេខាបក្សក៏បានស្នើឲ្យផ្នែកតុលាការ ប្រជាជនធ្វើទំនើបកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ឆ្ពោះទៅការកសាង តុលាការអេឡិចត្រូនិក-តុលាការឌីជីថល។ លោកអគ្គលេខាបក្ស តូ ឡឹម បាន សង្កត់ធ្ងន់ថា៖
“ផ្តោតលើការលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការកាត់ក្តី របស់តុលាការគ្រប់លំដាប់ថ្នាក់។ នេះគឺជាភារកិច្ចស្នូលនៃផ្នែកតុលាការ ហើយក៏ជា ភារកិច្ចស្នូលនៃការងារកែទម្រង់យុត្តិធម៌ផងដែរ។ ក្នុងដំណើរការកាត់ក្តី ត្រូវតែយកលទ្ធផលនៃការការពារយុត្តិធម៌ សមភាព ការការពារសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ផលប្រយោជន៍របស់រដ្ឋ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គលធ្វើជារង្វាស់។ ផ្នែកតុលាការត្រូវតែខិតខំដោយឥតឈប់ឈរដើម្បីធ្វើឱ្យសាលក្រម ទាំងអស់ពិតជា "សមហេតុសមផល" ពោលគឺតឹងរ៉ឹងផ្នែកច្បាប់ ប៉ុន្តែក៏សម្បូរទៅដោយ លក្ខណៈមនុស្សសាស្ត្រ ទាំងការពារវិន័យ ច្បាប់របស់រដ្ឋផង និងរក្សាស្ថិរភាព និងភាព សុខដុមរមនាក្នុងសង្គម ក៏ដូចជាបណ្ដុះជំនឿជាក់ សេចក្តីប្រាថ្នាចង់រស់នៅឲ្យបានល្អរបស់ប្រជាជនផង ដូច្នេះតុលាការមិនត្រឹមតែជាភ្នាក់ងារកាត់ក្តីប៉ុណ្ណោះទេ ថែមទាំង ក្លាយជានិមិត្តរូបនៃយុត្តិធម៌ និងជំនឿជាក់របស់ប្រជាជន ជាទីបង្អែកដ៏រឹងមាំសម្រាប់ ប្រជាជនជឿជាក់លើយុត្តិធម៌និងភាពត្រឹមត្រូវ”៕