ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ ការធ្វើបរិវត្តកម្មឌីជីថលគឺជាស្ពានដ៏សំខាន់បំផុតរវាង ខេត្តនិងឃុំនៅក្នុងគំរូថ្មី

នាព្រឹកថ្ងៃទី ២ កក្កដា នៅទីក្រុងហាណូយ អញ្ជើញជាអធិបតីនៅសន្និសីទនៃ គណៈកម្មាធិការមជ្ឈិមដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើ បរិវត្តកម្មឌីជីថល (គណៈកម្មាធិការដឹកនាំ) លោកអគ្គលេខាបក្ស តូ ឡឹម ប្រធានគណៈ កម្មាធិការដឹកនាំបានសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗចំនួន ៨ ដែលចាំបាច់ត្រូវអនុវត្តន៍ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅសន្និសីទ។ (រូបថត៖ TTXVN)

ក្នុងនោះ អ្នកដឹកនាំគណៈកម្មាធិការ ក្រសួង ផ្នែក និងមូលដ្ឋាននានា ត្រូវតែអនុវត្តន៍យ៉ាងប្ដូរផ្ដាច់នូវភារកិច្ចដែលបានប្រគល់ជូន ព្រមទាំងយកចិត្តទុកដាក់ពិសេសចំពោះការអនុវត្តបរិវត្តកម្មឌីជីថលក្នុងប្រតិបត្តិការនៃអាជ្ញាធរ ២ កម្រិត៖
“អាជ្ញាធរមូលដ្ឋានពីរកម្រិតបានចូលដំណើរការជាផ្លូវការ។ បើគ្មានបច្ចេកវិទ្យា និងអភិបាលកិច្ចផ្អែកលើទិន្នន័យនោះ គឺមិនអាចប្រាស្រ័យទាក់ទង ដឹកនាំ ចាប់យក ស្ថានភាព ឬប្រតិបត្តិការងារទាន់ពេលវេលាបានទេ ដែលនាំឱ្យមានហានិភ័យកកស្ទះ និងការខកខានក្នុងការបម្រើប្រជាពលរដ្ឋ និងអាជីវកម្មទាន់ពេលវេលា។ ខ្ញុំចង់បញ្ជាក់ ឱ្យច្បាស់ថា ការធ្វើបរិវត្តកម្មឌីជីថលគឺជាប្រព័ន្ធសរសៃប្រសាទកណ្តាល ជាស្ពានដ៏ សំខាន់បំផុតរវាងខេត្តនិងឃុំនៅក្នុងគំរូប្រតិបត្តិការថ្មី; វាត្រូវតែក្លាយជាខួរក្បាល ទិន្នន័យ ដើម្បីសំយោគ វិភាគ និងផ្តល់ការព្រមានអំពីស្ថានភាព។ បើគ្មានបរិវត្តកម្ម ឌីជីថលទេ គំរូរដ្ឋបាលពីរកម្រិតនឹងមិនអាចដំណើរការប្រកបដោយប្រសិទ្ធភាព បានដែរ”។
លោកអគ្គលេខាបក្ស តូ ឡឹម លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ និងថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ TTXVN
លោកអគ្គលេខាបក្សក៏បានស្នើឱ្យគណៈកម្មការឃោសនាអប់រំនិងចលនាមហា ជនមជ្ឈិម សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីកសាងកម្មវិធីទំនាក់ទំនងយ៉ាង ទូលំទូលាយ លើខ្លឹមសាររបកគំហើញក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ជាពិសេសយន្តការទទួលយកហានិភ័យ ដើម្បីពង្រឹងទំនុកចិត្តរបស់សហគមន៍ធុរកិច្ច និងប្រជាជនដែលចូលរួមក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

top